កីឡា
មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យជាប់ជាប្រចាំនៅដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស
ក្រោយការប្រកួតបញ្ជប់ដោយជោគជ័យ អស់រយៈពេល២ថ្ងៃ ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា មន្រ្តីជំនាញគុនល្បុក្កតោត្រូវបន្តដុសខាត់បច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ នៅតាមបណ្តារាជធានីខេត្តនានា ដើម្បីពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេស។

នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីថ្មីៗនេះ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រភេទកីឡាគុនល្បុក្កតោបានបញ្ជូល នៅក្នុងកម្មវិធីសិក្សារួចហើយរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវតែបន្តដុសខាត់ជំនាញបច្ចេកទេសឱ្យបានជាប់ជាប្រចាំនៅតាមសាលាគុនទាំងអស់ ដោយការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីនេះត្រូវធ្វើឡើងឱ្យមានបទបញ្ជាបច្ចេកទេសរួមគ្នាតែមួយប្រកបដោយការទទួលខុសត្រូវខ្ពស់ ទើបប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរមួយនេះអាចបន្តពង្រឹងពង្រីកសក្តានុពលទៅក្រៅប្រទេសបាន។ ជាមួយនេះ ឯកឧត្តម បានជំរុញឱ្យសាលាគុនទាំងអស់នៅតាមរាជធានីខេត្តបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងកៀរគរការចូលរួមហ្វឹកហាត់របស់សិស្សគុននៃប្រភេទកីឡាអត្តសញ្ញាញជាតិខ្មែរមួយនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធ និងទទួលបានថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផលបច្ចេទេស ចំណាត់ថ្នាក់មេដាយជ័យលាភី ក្នុងចំណោម២៧សាលាគុន ដែលមានវិញ្ញាសាសរុបចំនួន១៣ រួមមាន៖ សាលាគុន មជ្ឈមណ្ឌលក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ១ មេដាយសរុប៨គ្រឿង (មាស៦ ប្រាក់១ សំរឹទ្ធ១) សាលាគុនខេមរារាជបូរណ៍ លេខ២ មេដាយសរុប ៥គ្រឿង (មាស២ ប្រាក់៣) សាលាគុនអមរៈឫទ្ធិ លេខ៣ មេដាយ៣គ្រឿង (មាស១ ប្រាក់១ សំរឹទ្ធ១) ក្រៅពីនេះមានសាលាគុនមួយចំនួនទៀតក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ខណៈ៦សាលាគុនផ្សេងទៀតមិនទទួលបានមេដាយសោះ៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦