ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសឲ្យដឹងថា ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានកែសម្រួល និងរៀបចំនិម្មាបនកម្មថ្មីឡើងវិញ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រព័ន្ធ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ និងផលប្រយាជន៍នៃ Machine Learning តាមរយៈបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល» និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោង «ការចូលរួមកាត់បន្ថយភាពស៊ាំនៃឱសថប្រឆាំងមេរោគដោយប្រើប្រាស់ Machine...
រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ បង្កើតការិយាល័យច្រកចេញចូលតែមួយ ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុក កំពង់សីលា ខេត្តព្រះសីហនុ មានផ្ទៃដី ៨០ ហិកតា ក្នុងទុនវិនិយោគ ១០០ លានដុល្លារ ដើម្បីគាំទ្រដល់ការកែច្នៃ និងការនាំចេញ កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម...
ស្វាយរៀង ៖ ផ្លូវជាតិក្រាលកៅស៊ូប្រភេទDBST ស្ថិតនៅក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលជាគម្រោងរបស់រាជរដ្ឋាភិបាលត្រូវបានត្រៀមដាក់អោយពលរដ្ឋប្រើប្រាស់ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្ថាបនាសម្រេចបានប្រមាណជាង៥០%ហើយ។ តំណាងពលរដ្ឋឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលោកសៅ ឆូយ និងលោកស្រី ស្រី ម៉ៅ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានគិតគូរស្ថាបនាផ្លូវក្រាលកៅស៊ូឆ្លងកាត់ភូមិ ឃុំរបស់ពួកខ្ញុំ ខណ:ដែលកាលពីមុននៅក្នុងភូមិឃុំ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។...
ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ ដោយក្រុមការពារជើងឯក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ដធ្វើបានយ៉ាងល្អក្នុងការប្រកួតទី២ របស់ខ្លួន ដោយបានយកឈ្នះក្រុមបាល់ទាត់ភូមិហ៊ីង ៧-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ សម្រាប់គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតទី២ ក្នុងពូលA របស់ក្រុមជើងឯកឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ ថន ដារ៉ាពេជ្រ រកបាន ៤គ្រាប់ម្នាក់ឯង ព្រមទាំងមិត្ដរួមក្រុម...
ការប្រកួតកីឡា ប្រឡងប្រណាំង ៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ត្រូវបានប្រារព្ធពិធីបិទការប្រកួតផ្លូវការ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈយោគយល់ និងសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសដល់យុវជននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការរាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងតុលាការកំពូល បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។ នេះបើយោងតាម សេចក្តីណែនាំរួមស្តីពី ការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ សេចក្តីណែនាំរួម បានឱ្យដឹងថា យោងតាមសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ និងដើម្បីធានាបាននូវសង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាមខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌...
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម David Lammy រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងការបរទេសនាទីក្រុងឡុងដ៍។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើក្របខ័ណ្ឌកិច្ចការពារកុមារ ដើម្បីកែលម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី...