Connect with us

កីឡា

ជើងចាស់ ផាន់ សុវណ្ណ និង ភុន សោភ័ណ្ឌប៉ះគ្នានៅសង្វៀនប្រដាល់គុនខ្មែរ Boostrong Fighters on Fire អាទិត្យនេះ

            ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

            សប្តាហ៍នេះអ្នកគាំទ្រគុនខ្មែរ នឹងបានទស្សនាការប្រកួតរបស់កីឡាករជើងចាស់ទាំងពីរនាក់នៅគូពិសេសទី ៣ គឺ ផាន់ សុវណ្ណ របស់ក្លិបនាគរាជចតុមុខ នឹងជួបជាមួយជើងចាស់ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ។

            ចំណែកឯ ធា នុរាជ មកពីម្កុដរាជសីហ៍ នឹងជួបជាមួយ មាស សុជាតិ ក្នុងប្រភេទទំងន់ ៦៧គ។

            មុននឹងដល់គូពិសេសទាំងពីរ រិទ្ធ ភារម្យ នឹងឡើងប្រកួតបើកកម្មវិធីជាមួយ ប្រាក់ ឌីណា ទំងន់ ៦០គ និង គូទី ២ ឡុង រ៉ាមី ជួបជាមួយ វ៉ន វ៉ុន ដែលចូលមកជំនួស អេរ៉ា វ៉ាន់ចាន់រាជ។

            ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ តាមរយៈទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យ។

រូបតំណាង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia