ព័ត៌មាន
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ
យោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក…
ទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលហាក់នៅមានស្ថានភាពមិនប្រាកដប្រជា កម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងតំបន់។ បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើការមានចំនួន ២ ១៧៥ រោងចក្រ កើនឡើងចំនួន ១៧៨ រោងចក្រ ស្មើនឹង ៨,ភាគារយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះរោងចក្រកើតថ្មីមានចំនួន៥៥ រោងចក្រ កើនឡើងចំនួន១១រោងចក្រ ស្មើនឹង២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២,២៧៤.៩ ពាន់លានដុល្លារ ស្មើនឹង១៣,៥៥% ។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៤,១០៥.៥ ពាន់លានដុល្លារ ស្នើនឹង២១,៥៥% នៃទុនវិនិយោគសរុប។ តែជាយ៉ាងនេះក្តី ក្រសួងពុំបានបញ្ជាក់អំពីចំនួនរោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងឡើយ។ក្នុងនោះរោងចក្រធុនធំដែលមានប្រភពពីជប៉ុនកំពុងដំណើការមានចំនួន៨១ រោងចក្រ ស្មើនឹង៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើងចំនួន២រោងចក្រ ស្មើនឹង២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុបស្មើនឹង ៦៤៤,៧៦ ពាន់លានដុល្លារ។
ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការរោងចក្រដំឡើងរថយន្តតូយូតាកាលពីថ្ងៃទី២ ខែឧសភាថា កម្ពុជាបន្តសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវយទ្ធសាស្រ្តត្រីកោណនិងយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធតាមវិស័យ។ លោកបានថ្លែងថា៖សមិទ្ធផលទាំងនេះបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចឥតដាច់ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ វិស័យឧស្សាហកម្មបានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា»។


សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ «ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីចុងខែមេសាបានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៤ក្នុងអត្រា៦ភាគរយ៕
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់