ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានភាពល្អប្រសើរ។ ការអះអាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើក ទី៣១…
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងមានភាពល្អប្រសើរ។ ការអះអាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើក ទី៣១។

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតចូលរួមអបអរសាទរជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងនៅកម្ពុជា និងនៅលើពិភពលោកទាំងមូល ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នាថ្ងៃទី៣ ឧសភា។ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដែលបង្ហាញពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។
បើតាមសារលិខិតរបស់សម្ដេចធិបតី ទិវាសេរីភាពសារព័ត៌មាននេះ ប្រារព្វឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ លើកកម្ពស់ឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពហុនិយម និងការការពារនិងផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ សម្ដេចធិបតី ថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ គឺត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញានិងអនុសញ្ញាទាំងអស់។ តែយ៉ាងណាមិញ ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អ្នកសារព័ត៌មានត្រូវបន្តឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ លើសពីនេះ សម្ដេចធិបតី បានជំរុញអ្នកសារព័ត៌មានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ សំដៅបង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ៖ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ផងដែរ៕
ប្រភពអត្ថបទ ៖ កម្ពុជាថ្មី
-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា