គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី
ព្រឹត្តិការណ៍ដ៏កក្រើក អបអរកម្មវិធីប្រដាល់គូបូតាជាប់ចំណាត់ថ្នាក់លេខ ១
ក្រុមហ៊ុនគូបូតា បានប្រារព្ធឡើងនូវ កម្មវិធី “ប្រដាល់គូបូតាបច្ចេកវិទ្យា កសិកម្មថ្មី អរគុណសម្រាប់ការគាំទ្រ (Thank You Fest)” ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ថិតនៅក្នុងស្ថានីយ ទូរទស្សន៍បាយ័ន
នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ក្រុមហ៊ុនគូបូតា បានប្រារព្ធឡើងនូវ កម្មវិធី “ប្រដាល់គូបូតាបច្ចេកវិទ្យា កសិកម្មថ្មី អរគុណសម្រាប់ការគាំទ្រ (Thank You Fest)” ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ស្ថិតនៅក្នុងស្ថានីយ ទូរទស្សន៍បាយ័ន ក៏ដូចជាការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុក Kubota Kampuchea Club ផងដែរ។ គូបូតា កម្ពុជា បានរៀបចំកម្មវិធីពិសេសនេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន និងទស្សនិកជន ក្នុងការគាំទ្រកម្មវិធីប្រ ដាល់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនអនេកពីសំណាក់ ទស្សនិជនដែលបានចូលរួម ផ្ទាល់ ព្រមទាំងអ្នកតាម ដានទស្សនាតាមរយៈការផ្យាយផ្ទាល់ ធ្វើឲ្យហ្វេនៗគ្រប់គ្នាចងចាំរាត្រីដ៏អស្ចារ្យនេះ។


លោក ពេជ្យ អំបូពង្ស ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនគូបូតាកម្ពុជា បានធ្វើការថ្លែងសុន្ទរកថាបើកស្វាគមន៍ភ្ញៀវ ទាំងអស់នៅដើមកម្មវិធី “មុនពេលដែលយើងធ្វើការចាប់ផ្តើម ព្រឹត្តិការណ៏ដ៏ពិសេសនេះ ខ្ញុំបាទសូមឆ្លៀតឱកាស សម្តែង ការអរគុណ ទៅកាន់ការចូលរួមពីសំណាក់ប្រិយមិត្តនិងទស្សនិកជន។ សូមអរគុណទៅកាន់ហ្វេនៗដែលតែងតែគាំទ្រ កម្ម វិធីការប្រកួតប្រដាល់តាំងពីដើមមក ក៏ដូចជាធ្វើឲ្យកម្មវិធីរបស់យើង ក្លាយជាកម្មវិធីប្រដាល់ដែលជាប់ចំណាត់ ថ្នាក់លេខ មួយនៅលើបណ្តាញផ្សព្វផ្សាយជាច្រើន” តាមប្រសាសន៏របស់លោក។


លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនគូបូតាកម្ពុជា ចង់បង្ហាញការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនជាទី គោរពដែលតែងតែគាំទ្រម៉ាកផលិតផលគូបូតា។ នៅក្នុងឆ្នាំនេះផងដែរ យើងនឹងបើកបង្ហាញផលិតផលថ្មីជាមួយនឹង ការច្នៃប្រឌិត និងឧបករណ៍ជំនួយបន្ថែមទៀត ដើម្បីជួយអតិថិជនឱ្យធ្វើការកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ក៏ដូចជាកញ្ចប់សេវាកម្មក្រោយការទិញ ដើម្បីថែរក្សាអតិថិជនជាទីគោរពរបស់គូបូតា។
សម្រាប់រាត្រីដ៏ពិសេសនេះ ពួកយើងបានអញ្ជើញអ្នកប្រដាល់ដ៏ល្បីចំនួនពីរគូ ដើម្បីមកធ្វើឲ្យសង្វៀនទាំងមូលឱ្យកាន់ តែស៊ីជម្រៅ និងកាន់តែរីករាយ។ គូប្រកួតដំបូងគឺ ចាន់ ប៊ុនហឿន Vs នួន រ៉ាថេប ហើយប្រកួតទីពីរគឺ ផល សោភ័ណ្ឌ Vs នូវ ដារ៉ូ។


-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”