ព័ត៌មាន
ប្រធានអនុសញ្ញាអូតាវ៉ា អំពាវនាវដល់ប្រទេសនានាបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩
ហ្សឺណែវ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញាពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្រប សម្រួលនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែង ការណ៍ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។
គូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជា មានកាតព្វកិច្ចរៀបចំសេចក្តីព្រាងនៃសេច ក្តីថ្លែងការណ៍នយោបាយស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីដាក់ជូនអង្គការ សហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការសហប្រជា ជាតិលើកទី៧៩ នាខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ។
កម្ពុជារួមជាមួយអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាឆ្នាំ២០២៣ និងជប៉ុន ជាប្រធានអនុសញ្ញាឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា បានរួមគ្នារៀបចំរួចរាល់នូវសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នយោបាយនេះ និងដាក់ជូនសមាជិកគណៈកម្មការសម្របសម្រួល ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែម មុនដាក់ជូនអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិកគណៈកម្មការសម្របសម្រួលទាំងអស់ ឱ្យបោះឆ្នោតគាំទ្រ និងអំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រ សេចក្តីថ្លែង ការណ៍នយោបាយសៀមរាប-អង្គរ ដ៏មានសំខាន់នេះ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គកាសហប្រជាជាតិលើកទី៧៩ ពីថ្ងៃទី៧ ដល់១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដើម្បីផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នេះ ដល់មហាសន្និបាតអង្គការសហប្រជាជាតិ ព្រមទាំងផ្សព្វផ្សាយ និងធ្វើសាកលភាវូបនីយកម្មអនុសញ្ញាអូតាវ៉ា តាមរយៈកិច្ចប្រជុំទ្វេភាគី ពហុភាគី និងការរៀបចំព្រឹត្តិការណ៍អម ក្នុងអំឡុងពេលនៃមហាសន្និបាត។
សមាជិកគណៈកម្មការសម្របសម្រួលមាន១៩ប្រទេសគឺ៖ កូឡុំប៊ី ស៊ុយអែត ថៃអង់គ្លេស អាល្លឺម៉ង់ ន័រវែស ប៉េរូ អាហ្វ្រិកខាងត្បូង ស្លូវើនៀ បូគីណាហ្វាសូ ហូឡង់ សំប៊ី អាល់ហ្សេរី ដាណឺម៉ាក ជប៉ុន តួកគី អូស្ត្រាលី បែលហ្ស៊ិក និងកម្ពុជា និងអង្គការចំនួន៤៖ GICHD, ICBL, ICRC, UNODA ៕ ភារម្យ






-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
