ព័ត៌មាន
កម្មករកម្មការិនី អរគុណរាជរដ្ឋាភិបាលចំពោះការបន្តផ្តល់រថយន្តទៅស្រុកកំណើត ដោយមិនគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌ
កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ ជាបណ្តើរៗហើយនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗ កម្មករខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល និងខ្លះទៀតធ្វើដំណើរដោយម៉ូតូ ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
អ្នកស្រី យឹម សាមីត មានស្រុកកំណើតនៅខេត្តកំពត ជាកម្មការិនីកាត់ដេរនៅរាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នេះជាលើកទី២ ដែលបានប្រើប្រាស់សេវារថយន្តក្រុងដោយមិនគិតថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលបន្តផ្តល់ជូនដោយមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់ ថែមទាំងមានការផ្តល់ជូនបន្ថែមនូវភេសជ្ជះផងដែរ។ អ្នកស្រី និយាយទៀតថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។
មិនខុសគ្នាខាងលើនេះ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលជិះរថយន្តក្រុងទៅកាន់គោលដៅផ្សេងៗគ្នាក្នុងថ្ងៃនេះ បានលើកឡើងថា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។ ជាពិសេស អាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ គឺត្រូវចំណាយថវិកាច្រើន ដើម្បីធ្វើដំណើរទៅស្រុកកំណើតនេះ។
លោក ផុន ឡង់ឌី អនុប្រធានការិយាល័យគណនេយ្យ ដែលប្រចាំគោលដៅនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស បានមានប្រសាសន៍ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងគោលដៅរបស់លោក រួមមានទៅកាន់ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប។ លោកបានឲ្យដឹងថា គិតចាប់ពីព្រលឹម រហូតមកដល់ពេលនេះ ឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងទឹកមុខសប្បាយរីករាយ ក្នុងការជិះរថយន្តក្រុងដោយមិនអស់ប្រាក់នេះ។
លោកបានបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេលទៅដល់គោលដៅនឹងនៅរង់ចាំដល់ថ្ងៃចេញដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។ ចំពោះម៉ោងចេញដំណើរទាំងចេញពីរាជធានីភ្នំពេញទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ៦និង៣០នាទីព្រឹកតទៅ។
ជាការកត់សម្គាល់ ក្រៅពីកម្មករ កម្មការនី ក៏ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានចាកចេញពីក្រុងភ្នំពេញ ធ្វើដំណើទៅខេត្តច្រើនខុសពីថ្ងៃធម្មតាដែរ ដោយឃើញមានការអន្តរាគមន៍របស់កងកម្លាំង សមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍បានសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ។
សូមបញ្ជាក់បន្ថែមថា ទាក់ទិនការដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧គ្រឿង រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារនៅទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕អត្ថបទ ឈិត បូរ៉ាវី




-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត