ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ ការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្ម នៃការតាក់តែងច្បាប់
ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់ រាជរដ្ឋាភិបាល» នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ថ្លែងថា ការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។

សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងក្រសួងនីតិកម្មកូរ៉េ តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកច្បាប់ មេធាវី ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០នាក់។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ មានទំនាក់ទំនងគ្នាស្អិតល្មួត ពឹង្អិងាំទ្រគ្នាទៅវិញទៅមក។ ក្នុងនោះ គុណភាពនៃការតាក់តែងច្បាប់ គាំទ្រដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ទៀតថា ដូច្នេះជោគជ័យនៃការកែទម្រង់ច្បាប់ គឺមានលក្ខណៈពឹងផ្អែកគ្នាជាអន្តរសកម្ម ហើយជាលទ្ធផលគឺបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមមួយមាន ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងសមធម៌។ ក្នុងន័យនេះ ដើម្បីសម្រេចចក្ខុវិស័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល គុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីធានាចីរភាពនៃការកសាងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។

ឯកឧត្តម វង្សី វិស្សុត ថ្លែងថា នៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Civil Law និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Common Law ក្នុងគោលដៅចម្បងគឺសមាហរណកម្មប្រទេសឡើងវិញ ចូលទៅក្នុងតំបន់និងសាកលលោក ដែលធ្វើឱ្យច្បាប់កម្ពុជាបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះពណ៌ ច្រើនស្រទាប់ លាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង។

នាឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បន្ថែមថា ទោះបីជាយ៉ាងនេះក្តី ជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រកាន់យកនូវគោលការណ៍នីតិរដ្ឋជាមូលដ្ឋានគ្រឹះ និងបានចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឈរលើគុណតម្លៃស្នូល រួមមាន ប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងសិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ៕

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត