ព័ត៌មាន
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សហគ្រិនខ្មែរ (Khmer Enterprise) បានចាប់ផ្ដើមជាផ្លូវការនូវកម្មវិធី Unipreneurcamp កម្រងទី ៥ ដែលជាផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣។
ដែលកម្មវិធី UnipreneurCamp កម្រងទី ៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមវត្តមាន លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងកញ្ញា ហ៊ុន ស្រីណាង តំណាងពីសហគ្រិនខ្មែរ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ និងមានសិក្ខាកម្មសិស្សនិស្សិតចូលរួមសរុបប្រមាណជាង ៣៥០ នាក់មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១៥ ដើម្បីប្រែក្លាយគំនិតថ្មីៗរបស់ពួកគេឲ្យក្លាយជាគំរូអាជីវកម្មដ៌ល្អប្រសើរ។
ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា គម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ “UnipreneurCamp មិនមែនត្រឹមតែជាវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តួចផ្តើមសម្រាប់បើកផ្លូវដល់សិស្សនិស្សិតសាកលវិទ្យាល័យដែលចង់ក្លាយជាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយផងដែរ។ នៅរដូវកាលទី ៣ សហគ្រិនខ្មែរកំពុងពង្រីកសក្តានុពលនៃគម្រោងនេះ ទៅកាន់យុវជនដែលមានទេពកោសល្យ នៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។”
នៅកម្មវិធី UnipreneurCamp កម្រងទី ៥ នេះ និស្សិតត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ផ្តោតសំខាន់លើមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដូចជា៖ ការដោះស្រាយបញ្ហា ការបង្កើតផលិតផលការធ្វើបទបង្ហាញ និងការបង្កើតក្រុម។ ជាមួយនឹង ការណែនាំពីគ្រូបង្វឹក ក្រុមនិស្សិតនីមួយៗ បានបង្កើតដំណោះស្រាយធុរៈកិច្ចថ្មីមួយ ដែលអាចដោះស្រាយបញ្ហាដែលពិភពលោកកំពុងប្រឈមជាក់ស្តែង។កម្មវិធីនេះត្រូវបញ្ចប់ជាមួយនិងការប្រកួតប្រជែង តាមរយៈការធ្វើបទបង្ហាញរបស់ក្រុមនិស្សិតដែលត្រូវបានវាយតម្លៃពីគណៈកម្មការដែលមានជំនាញមកពីវិស័យផ្សេងៗ។ ក្រុមឆ្នើមនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ឧបត្ថម្ភដោយសហគ្រិនខ្មែរ។
លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍ មានបេសកម្មតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើការស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។
លោកបន្ថែមថា កម្មវិធីដែលបានរៀបចំដំណើរការនាព្រឹកនេះគឺជាផ្នែកមួយរបស់កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព។ កម្មវិធីថ្ងៃនេះមិនមែនត្រឹមតែចែករំលែកនូវចំណេះដឹងប៉ុណ្ណេះទេ តែឱកាសមួយក្នុងការកសាងទំនាក់ទំនងថ្មីៗ ការរៀនសូត្រពីពីគ្នាទៅវិញទៅមករវាងនិស្សិតនិងនិស្សិត និងការក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវ លើវិស័យ ធុរកិច្ច ទៅកាន់និស្សិតហើយក៏បានជួយគំនិតច្នៃប្រឌិតរបស់និស្សិតឱ្យក្លាយ ទៅជាផលិតផល ឬសេវាកម្មណាមួយ បានជួយដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ វិស័យសាធារណៈ និងវិស័យឯកជនជាដើម៕ អត្ថបទ៖ ឃិន សារិទ្ធ









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ