ព័ត៌មាន
រាជរដ្ឋាភិបាលចាត់ទុកអនុសញ្ញា CEDAW ជាការលើកកម្ពស់សិទ្ធិ និងជំរុញសមភាពយេនឌ័រនៅកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលចាត់ទុកអនុសញ្ញា CEDAW ជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការជំរុញសមភាពយេនឌ័រនៅកម្ពុជា ដោយដាក់បញ្ចូលអនុសញ្ញានេះទៅក្នុងក្របខ័ណ្ឌច្បាប់ជាតិ គោលនយោបាយជាតិពាក់ព័ន្ធ និងការផ្សារភ្ជាប់គោលដៅទី៥ ដើម្បីឈាន ទៅសម្រេចសមភាពយេនឌ័រ និងធានាថា មិនទុកនរណាម្នាក់នៅឯកោនៅត្រឹមឆ្នាំ២០៣០។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងឱកាសបើក កិច្ចសន្ទនា ស្ដីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាន (Concluding Observation) នៅថ្ងៃទី ១៧ ម្សិលមិញនេះថា កិច្ចសន្ទនានាពេលនេះរៀបចំឡើង ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចា់កាលទី១ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលអង្គពិភាក្សានឹង ត្រូវផ្សារភ្ជាប់ផងដែរ, ផ្អែកលើចំណុចគន្លឹះដូចបានចង្អុលបង្ហាញនៅក្នុងបញ្ចកោលទី៤ មុំទី១ ដែលកំណត់ការបង្កើនការវិនិយោគ លើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីលើគ្រប់វិស័យ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ សម្រាប់ សង្គម និងសេដ្ឋកិច្ចជាតិ។
លោកជំទាវកិត្តិបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញា នៃការលុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនារីភេទ CEDAW និងពិធីសារតាមជម្រើសនៃអនុសញ្ញានេះដោយឥតលក្ខខណ្ឌ។ ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចាត់ទុកអនុសញ្ញា CEDAW ជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការជំរុញសមភាពយេនឌ័រ នៅ កម្ពុជា ដោយដាក់បញ្ចូលគោលការណ៍នៃអនុសញ្ញាទៅក្នុងក្របខ័ណ្ឌច្បាប់ជាតិ គោលនយោបាយជាតិពាក់ព័ន្ធ និងការផ្សារភ្ជាប់គោល ដៅទី៥ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រ និងធានាថា មិនទុកនរណាម្នាក់ឱ្យ នៅឯកោ គិតត្រឹមឆ្នាំ២០៣០។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា ជុំវិញអនុសញ្ញា CEDAW នេះ, ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនរបាយការណ៍ទៅគណៈកម្មធិការ CEDAW តាមកាលកំណត់ចំនួន ៣ លើករួចមកហើយ ដោយអនុវត្ត តាមមាត្រា ១៨ នៃអនុសញ្ញានេះ។ នៅក្នុងរបាយការណ៍លើកទី៦ គណៈកម្មាធិការ CEDAW បានកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់ស្ថានភាព សិទ្ធិ តួនាទី និងសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ តាមរយៈយន្តការជាតិ ការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា, ដែលលទ្ធផលទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពង់របស់រាជរដ្ឋាភិបាល រួមជាមួយស្ថាប័នរដ្ឋសភា ដែលបានគាំទ្រក្នុងការតាក់តែងនិងអនុម័តច្បាប់ ដោយគិតគូរអំពីកិច្ចការពារសិទ្ធិស្ត្រីនិងសមភាពយេនឌ័រ៕
អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក