ព័ត៌មាន
កម្ពុជាកំពុងសហការជាមួយដៃគូពាក់ព័ន្ធ ជំរុញផ្គត់ផ្គង់ទឹកស្អាតឱ្យមានប្រើប្រាស់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០
ភ្នំពេញ ៖ កម្ពុជាកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឈានទៅសម្រេចចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីជំរុញ ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០ ដែលជាមូលដ្ឋានសំខាន់ នៃការសម្រេច បានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។
ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើក «សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ២០២៤ (លើកទី១៧) នៅថ្ងៃទី ២៤ ខែ ធ្នូ នេះថា ជុំវិញបញ្ហាទឹកស្អាត នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានកំពុងខិតខំយកចិត្តទុកដាក់ អនុវត្តការងារគោលសំខាន់ៗជាច្រើន ជាក់ស្តែងមកដល់ចុងឆ្នាំ២០២៤ នេះ, ភូមិដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណមានជាង ១០ ពាន់ ភូមិ ក្នុងនោះរដ្ឋាករទឹក ជិត ២ ពាន់ភូមិ ស្មើង ១ ភាគយ, និងប្រតិបត្តិករឯកជន ជាង ៨,៧ ពាន់ភូមិ ចំពោះចំនួនភូមិ មានបណ្តាញសរុបជាង ៧ ពាន់បណ្តាញ ក្នុងនោះរដ្ឋាករទឹកជាង ១.៤ ពាន់ភូមិ និងឯកជនជិត ៦ ពាន់ភូមិ។ នៅក្នុងឆ្នាំ ២០២៤ នេះដែរ, កម្ពុជាអាចផលិតទឹកស្អាតបានប្រមាណពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយថ្ងៃ បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ បរិមាណទឹកផលិតសរុបបានប្រមាណ ៤៥ លានម៉ែត្រគូប ក្នុងនោះប្រតិបត្តិករឯកជនមានប្រមាណ ១៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ ស្មើប្រមាណ ៣៥ ភាគរយនៃការផលិតទឹកសរុប។
ទាក់ទិនបញ្ហាទឹកស្អាតនេះ, ឯកឧត្តម ស៊ឹម ស៊ីថា បន្តថា នៅក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ពោលគឺ “ប្រជាពលរដ្ឋត្រូវ មានទឹកស្អាតប្រើទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០” ដែលជាមូលដ្ឋានសំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បី សម្រេចបានគោលដៅ និងនិងចក្ខុវិស័យខាងលើ យើងពិតជាមិនអាចខ្វះបានទេនូវកិច្ចសហការ និងការជួយជ្រោមជ្រែងពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ជាពិសេសការអនុវត្តកាតព្វកិច្ចប្រកបដោយការទួលខុសត្រូវ របស់ប្រតិបត្តិករទឹកស្អាតទាំង អស់ ដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌគោលទាំង៤គឺ៖ ទឹកមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
ជុំវិញបញ្ហាទឹកនេះដែរ, ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ដោយសារការ រីកលូតលាស់នៃនគរូបនីយកម្មសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋនាប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបង្កើនឡើងនូវតម្រូវការទឹកស្អាត ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការបញ្ចេញមកវិញនូវទឹកកខ្វក់ បានធ្វើឱ្យប៉ះពាល់ភោគផលធម្មជាតិ ព្រមទាំងបំពុលបរិស្ថាន ទាំងផ្នែកាងលើដី និងផ្នែកក្រោមដី ង្កើតជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន។ ដើម្បីសម្រេចឱ្យបាននូវក្របខណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានប្តេជ្ញា ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ ធ្វើប្រព្រឹត្តកម្ម ឬធ្វើប្រព្រឹត្តកម្មមិនទាន់បានត្រឹមត្រូវ ចូលក្នុងតំបន់ទឹកសាធារណៈដូចជា សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យសម្រេចបាន ៥០% ត្រឹមឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ យើងកំពុងបន្តធ្វើការសិក្សា និងពង្រីកតំបន់គ្រប់គ្រងទឹកកខ្វក់ និងទីលានទុកដាក់សម្រាម។ ក្រសួងក៏កំពុងបន្តពង្រឹងសមត្ថភាពមន្ត្រី ជំនាញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ដើម្បីធានាស្តង់ដាបច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់ឱ្យមានគុណភាពខ្ពស់នៅកម្ពុជាផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN