ព័ត៌មាន
វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៥ នឹងមានកំណើន ៨,៦% គាំទ្រដោយវិស័យកាត់ដេរ និងមិនមែនកាត់ដេរ
វិស័យឧស្សាហកម្មនៅឆ្នាំក្រោយនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ខ្ពស់ជាងឆ្នាំ២០២៤ ដែលគាំទ្រដោយការរក្សាបាន តុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា មុនវិបត្តិជំងឺកូវីដ-១៩។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បើយោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបាន កំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ជិត ២១០ ពាន់ប៊ីលានរៀល សមមូលនឹងប្រមាណជាង ៥១ ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ២ ៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដែលគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម, សេវា និងវិស័យកសិកម្ម។ ចណាក់ទិនវិស័យឧស្សាហកម្ម, ស្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ដែលគាំទ្រ ដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹង ថា នៅបន្តរក្សាបានកំណើនប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួតប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម។
ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, ត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ ដោយសារការរំពឹងពីការបន្ត កើននៃតម្រូវការខាងក្រៅ ដែលនឹងបន្តជំរុញការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលឧស្សាហកម្មបម្រើឱ្យ ទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថា នឹងបន្តកើនក្រោមការដាក់ចេញនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល សំដៅជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ ក៏ត្រូវបានព្យាករថានឹងបន្តកំណើនល្អ ខណៈ ដែលអនុវិស័យសំណង់ ត្រូវបានព្យាករថាបន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺត នៃរំហូរវិនិយោគ ទុនពីបរទេស។
ចំណែកវិស័យសេវាកម្ម នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, ត្រូវបានព្យាករថា នឹងមានកំណើន ៥,៦% ដោយសារការបន្តបាន ចលនានៃការអនុវត្តបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗ ខណៈដែលអនុវិស័យអចលនទ្រព្យ នៅបន្តមានកំណើនទាប។ ដោយឡែកវិស័យកសិកម្មវិញ, នៅក្នុងឆ្នាំក្រោយនេះដែរ ត្រូវបានព្យាករថា មានកំណើន ១,១% ដោយ សារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបឡើងវិញសន្សឹមៗនៃអនុវិស័យនេសាទ៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN