ព័ត៌មាន
សម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន សម្រាប់បម្រើដល់កិច្ចកាស្រាវជ្រាវ
ភ្នំពេញ៖ ប្រទេសក្នុងតំបន់អាស៊ាន និងចិន បានជ្រើសរើសកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ដែលនឹងរួមគ្នាស្រាវជ្រាវលើកិច្ចការងារមួយចំនួន មានបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម ជាពិសេសបញ្ហាពន្ធគយដែលបាននិងកំពុងកើតឡើង ។
នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ស្ថិតក្នុងសាកលវិទ្យាល័យខេមតិច(CamTech) និងរូបសំណាក់ខុងជឺ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាសភាជាតិ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន មានប្រសាសន៍ថា ការបង្កើតនូវមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងពង្រឹងទ្វេភាគីរវាងចិន-អាស៊ាន ក្នុងបរិបទថ្មី ជាពិសេសជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគំនិតទស្សនៈទានថ្មីៗ ក៏ដូចជាផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន ។
ឯកឧត្តមបន្តថា មជ្ឈមណ្ឌលនេះ នឹងដើរតួជាវេទិកាមួយ ដើម្បីឲ្យអ្នកប្រាជ្ញា អ្នកសិក្សាស្រាវជ្រាវ ឬអ្នកតាក់តែងនូវគោលនយោបាយ និងអ្នកយុទ្ធសាស្ត្រផ្សេងៗ ពិភាក្សាគ្នាត្រង់ទៅត្រង់មក លក្ខណៈបើកជំហរ ដើម្បីពង្រឹងនូវការយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអាស៊ាន និងចិន ក៏ដូចជាចិន និងកម្ពុជា ។
លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការវិទ្យាល័យខេមតិច បានលើកឡើងថា មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន នឹងបម្រើជាវេទិកាដ៏សំខាន់មួយ ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក សហការបង្កើតដំណោះស្រាយគោលនយោបាយ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រាប់តំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព ។
លោកសាស្ត្រាចារ្យ បានបន្ថែមថា មជ្ឈមណ្ឌលនេះនឹងជំរុញកិច្ចសហការ ការស្រាវជ្រាវ និងកិច្ចសន្ទនា ហើយបង្កើនការយល់ដឹង គាំទ្រការសម្រេចចិត្តជ ដែលមានព័ត៌មាន និងបង្កើតការតភ្ជាប់ដ៏រឹងមាំនៅទូទាំងតំបន់ ៕អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា6 days ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន6 days ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន1 week ago
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
-
ព័ត៌មាន2 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន2 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤