ព័ត៌មាន
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
កំពង់ឆ្នាំង់៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យជនសង្ស័យ និងវត្ថុតាង នៅទីតាំងឈរជើងរបស់កងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ក្រោយពីកម្លាំងកងទ័ពចាប់បានជនសង្ស័យ៤នាក់ និងឡាន១គ្រឿង វេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពួកគេកំពុងធ្វើសកម្មភាពដឹកកូនត្រីតូចៗប្រមាណជា២តោនក្នុងរដូវបិទនេសាទ ហើយកូនត្រីទាំងនោះបាននេសាទដោយបទល្មើសរបាំងស្បៃមុងជាឧបករណ៍ហាមឃាត់ ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោយការឃាត់ជនសង្ស័យ៤នាក់ រួមនិងវត្ថុតាងឡានដឹកកូនត្រី១គ្រឿង មានកូនត្រីពេញក្នុងឡាន នៅព្រឹកថ្ងៃដដែលនេះ កម្លាំងកងទ័ពបានប្រគល់ជនសង្ស័យ និងវត្ថុតាងអោយមកកម្លាំសង្កាត់រដ្ឋបាលជលផលជលគីរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ចំពោះករណីដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទ ដោយប្រើបទល្មើសរបាំងស្បៃមុងបែបនេះ លោកនឹងកសាងសំណុំរឿងតាមច្បាប់ បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យទាំង៤នាក់ មិនអោយរួចខ្លួនឡើយ។ ដោយសារមានអ្នកទិញកូនត្រី ខុសច្បាប់បែបនេះ ទើបបទល្មើសរបាំងស្បៃមុងតែងកើតឡើងវិញភ្លាមៗ ក្រោយកម្លាំងជលផលបង្ក្រាប ឬកម្លាំងកងទ័ពបង្ក្រាប។ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋកុំអោយប្រព្រឹត្តិខុសច្បាប់ នាំអោយមានទោសដល់ខ្លួន។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងទ័ព និងកម្លាំងសង្កាត់រដ្ឋបាលជលជលគីរី ត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងមកស្ថាប័នអយ្យកាសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ឯកឧត្តម ក៏សំណូមពរដល់កម្លាំងសង្កាត់ជលផលជលគីរី និងកម្លាំងកងទ័ព សហការជាមួយអាជ្ញាធរស្រុកជលគីរី បន្តបង្ក្រាបរបាំងស្បៃមុង របាំងសាច់អួនខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀត ដើម្បីអោយពូជមច្ឆាជាតិទឹកសាបយើង នៅគង់វង្សសំរាប់កូនចៅជំនាន់ក្រោយបានស្គាល់៕ កាំង ហុងវាស្នា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង