សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែក្នុងរយៈពេលចុងក្រោយនេះពួកក្បត់ជាតិ ដែលភាគច្រើនកំពុងរស់នៅក្រៅប្រទេសនោះ បានបង្កើតផេកហ្វេសបុកក្លែងក្លាយជាច្រើន ដោយបានដាក់ឈ្មោះ និងរូបសម្តេចដើម្បីបោកប្រាស់ពលរដ្ឋ ក្នុងគោលបំណងគេងចំណេញនយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួនជាដើមនោះ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេច តេជោបានប្រើពាក្យធ្ងន់ៗទៅកាន់ពួកក្បត់ជាតិទាំងនោះថា «តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក់វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ»។ សម្តេចតេជោ បានបន្ថែមទៀតថាកន្លងមកពួកក្បត់ជាតិបានបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថត និងឈ្មោះ របស់សម្តេច និងតែងតែបានបង្ហោះព័ត៌មានមិនពិត ប្រឌិត...
ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន៖ ១-បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ ២-បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាសូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល ៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតមក ០ (សូន្យ)...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនមូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧...
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) បានចាប់ផ្ដើម រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទូទាំងប្រទេស អមដោយការបណ្តុះបណ្តាលសហគ្រិនខ្មែរទាំងអស់ឱ្យមានសមត្ថភាពពង្រីកមុខរបររបស់ខ្លួនផងដែរ។ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) សហការឧបត្ថម្ភដោយសហគ្រិនខ្មែរ (KE) បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នៅដីឡូត៍លេខ878 ផ្លូវវេងស្រេង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក Baek Seong Hyeon អភិបាលក្រុងនន់សាន នៅសាលាក្រុងនន់សាន់ ក្នុងខេត្តឈុងឆុងណាំដូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមកជួយដល់ពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងក្រុងមួយនេះ។ ក្នុងជំនួបកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកអភិបាលក្រុងនន់សាន់ ដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណសាលាក្រុង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់បងប្អូនពលករកម្ពុជា...
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ និងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ។ មុននឹងឈានដល់កិច្ចប្រជុំនេះ អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក៏បានចុះពិនិត្យការងារអភិរក្ស...
ធនាគារជាតិនៃកម្ពុជា ផ្តល់សន្ទនីយភាពចាំបាច់ (ឥណទាន) សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា ដាក់ចេញប្រកាសលេខ ធ៣៧.០២៦.២០៤ ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់ សន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឱ្យប្រើប្រាស់ជំនួសប្រកាសលេខ ធ៧-០១៥-១៥៣ ប្រ.ក ចុះថ្ងៃទី១៧...
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។ ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល...
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌឫស្សីកែវ នឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការពិនិត្យតាមជំនាញរបស់សមត្ថកិច្ចល្អិតល្អន់មកបានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុ គឺជាមនុស្សស្រី ខណៈភាគីបុរសជាអ្នករួមដំណើរឋិតក្នុងស្ថានភាពស្រវឹងជោគជាំ ប៉ុន្តែដោយសាររូបគេប្រើប្រាស់ពាក្យសម្តីតិះដៀលប្រមាថធ្ងន់ធ្ងរម៉ាក់ងាយដល់អាយុជីវិតមនុស្សផងនោះ សមត្ថកិច្ចក៏ប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនអ្នកទាំង០២ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ ផ្អែកតាមរយៈវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ...
អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង២ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា នេះ ដែលព្រឹកថ្ងៃនេះ មានអាកាសធាតុល្អ ធ្វើឱ្យមើលឃើញព្រះអាទិត្យរះយ៉ាងស្អាតគួរគយគន់។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលពួកគេត្រូវរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនេះ ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាស ស្របជាមួយទេសភាពសម្រស់ខៀខ្ចី នៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ អ្នកទេសចរខ្លះដែលធ្លាប់បានទៅទស្សនាជាច្រើនលើក ក៏នៅតែចំណាយពេលដើម្បីរង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តទៀត។ ពួកគេមានមោទនភាព ដែលឃើញភ្ញៀវទេសចរជាច្រើនជាតិសាសន៍...