សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ បាននិងកំពុងជួយសម្រាលការចំណាយរបស់ពលរដ្ឋក្នុងបរិបទវិបត្តិតម្លៃប្រេង ខណៈប្រតិបត្តិការរថយន្តក្រុង ទាំងខ្សែរត់ និងតម្លៃ នៅថេរ។ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ City Bus បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានដំឡើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ...
ព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះនៅចំណុចទីតាំងចំណតឡានក្រោយផ្សាររាត្រី រាជធានីភ្នំពេញ នឹងត្រូវបានប្រើប្រាស់រៀបចំជាភូមិសង្ក្រាន្ត។ បច្ចុប្បន្នក្រុមការងារជាង ក៏កំពុងចាប់ផ្ដើមសាងសង់ជាឆាក សាងសង់ផ្ទះ សាងសង់ជារោង ដែលមានមុខងារផ្សេងៗគ្នា ក្នុងការបង្ហាញវប្បធម៌នាឱកាសចូលឆ្នាំខ្មែរខាងមុខ។ ភូមិសង្ក្រាន្ត ជាផ្នែកសំខាន់មួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការរៀបចំភូមិសង្ក្រាន្ត គឺស្ថិតនៅទីតាំងចំណតរថយន្តក្រោយផ្សាររាត្រី ដែលបច្ចុប្បន្នក្រុមការងារជាងកំពុងសាងសង់រោង សាងសង់ឆាក និងសាងសង់ផ្ទះមួយចំនួន។ ដូចជាឈ្មោះបានបញ្ជាក់ហើយ ភូមិសង្ក្រាន្ត គឺជាទីតាំងភូមិរស់នៅ ដែលនឹងមានបង្ហាញពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយទីតាំងនេះក៏មានការជាការរៀបចំទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរផងដែរ។ តាមប្លង់គំរូ «ភូមិសង្ក្រាន្ត»...
មន្ដ្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៧ម៉ឺន៤ពាន់នាក់ បានទៅផ្ដិតយករូបបភាពនិងទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី រយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនឆ្នាំ២០២៦នេះ ។ បន្ទាប់ពីបានទស្សនាព្រឹត្ដិការណ៍ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រះសង្ឃនិមន្ដមកពីវត្ដកម្ពុជាក្រោម ក៏ដូចជាអ្នកទេសជាតិ ក៏បានលើកឡើងដែរថា ការមកទស្សនា និងផ្ដិតរូបភាពព្រឹត្ដិការណ៍នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ ព្រឹត្ដិការណ៍សមរាត្រីនេះ គឺជាប្រវត្ដិសាស្ដ្រនៃអាណាចក្រខ្មែរ ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ...
ក្រោយ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានធនធាន វ័យក្មេងៗឆ្នើមៗ ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទលថ្នាលនិង ដើម្បីសម្រិតសំរាំង កីឡាករ កីឡាការិនី ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣១ នាពេលខាងមុខ។...
ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបន្ថែមការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាសនានាឱ្យផ្តល់ប្រាក់សោហ៊ុយបន្ថែមលើថ្លៃធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើនសុទ្ធសឹងតែជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់ស្តែងនៅពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន...
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ...
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា អំពាវនាវដល់អ្នកប្រកបសេវាកម្មដឹកជញ្ជូន នៅក្នុងស្ថានភាព ដ៏លំបាកនេះ សូមកុំផ្អាកលើប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន និងសូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ព្រោះការដឹកជញ្ជូន មានសារៈសំខាន់ក្នុងការតភ្ជាប់អន្តរកម្មទំនិញ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅ ក្នុងសន្និបាទប្រចាំឆ្នាំលើកទី៦ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ ថា ជុំវិញការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ បានប៉ះពាល់លើសេវាកម្មដឹកជញ្ជូនមុនគេ ហើយបញ្ហានេះដែរម្ចាស់រោងចក្រ សហគ្រាសនានា...
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង៣ពាន់កន្លែង។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បានដឹក នាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦ គម្រោង ដែលគម្រោងវិនិយោគទាំង ៦នេះ បានជ្រើសរើសទីតាំងវិនិយោគរបស់ខ្លួន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់...