ភ្នំពេញ ៖ ទីស្តីការក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមដំណើរដោយ ឯកឧត្តម ឡាន់ ឆន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងក្រុមការងារ។...
(ប៉ៃលិន)៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងទាំងអស់ ក៍បានបង្ហាញការគាំទ្រ រាល់ការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ជាគណៈធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង...
ភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៥ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។ វេនប្រចាំការ ក្រុមទី៥នេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ថ្នាក់ដឹកនាំអនុប្រធានសេនាធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធមួយចំនួនទៀត៕
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ និងពិធីបូកសរុបសមិទ្ធផល៩ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អមដោយព្រះវត្តមាន និងវត្តមានសម្ដេច សមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ទកាល័យ មន្ត្រីអគ្គលេខាធិការដ្ឋាន ភ្នាក់ងារជាតិជាប់កិច្ចសន្យាប្រមាណជាង១០០រូប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត...
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន ១២៨២ គ្រួសារស្មើនឹង ៣៨៥០ នាក់។ អំឡុងអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពល រដ្ឋ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៍ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិតិ្តយស និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្រ្ត២០២១-២០៣០ របស់ខ្លួន ដោយអញ្ជើញចូលរួមពីលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំកម្រងប្រទេស «កម្ពុជា-ឡាវ-ថៃ-វៀតណាម» នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។...
(កោះកុង)៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង លោក យក់ សង្វាត បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមចូលធ្វើការនៅថ្ងៃចន្ទ ទី២៣នេះ...
កំពង់ស្ពឺ ៖ សាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ដែលជាតំបន់ដាច់ស្រយ៉ាលមួយ ទទួលបានអគារមួយខ្នង ត្រូវបានបញ្ចុះ បឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានកំពុងចូលរួមចំណែកបង្កើតបរិយាកាស នៅក្នុងការអភិវឌ្ឍវិស័យ អប់រំជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក លើកឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈ ដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទី ទីតាំងដែលបានជួលគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលទើបដំណើរការបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២...
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម...