ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ
(ប៉ៃលិន)៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងទាំងអស់ ក៍បានបង្ហាញការគាំទ្រ រាល់ការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ជាគណៈធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ជាគណៈធិបតី ពីលោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, លោក-លោកស្រីស្នងការរង, លោកនាយការិយាល័យ, លោកអធិការនគរបាល ក្រុង-ស្រុក , កម្លាំងកងអនុសេនាធំត្រៀមប្រយុទ្ធ, ប្រតិភូអមដំណើរ និងកម្លាំងពាក់ព័ន្ធ ជាច្រើនរូបទៀត ។
លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជាប់ជាប្រចាំ ក្នុងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៍បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ លើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន។ លើសពីនេះ លោក បានថ្លែងនូវការកោតសរសើរ ចំពោះភាពអង់អាចក្លាហាន របស់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី។
បន្ទាប់ពីការសំណេះសំណាល និងពាំនាំនូវប្រសាសន៍ណែនាំផ្តាំផ្ញើ របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួចមក លោករដ្ឋលេខាធិការ និងប្រតិភូ អញ្ជើញត្រួតពិនិត្យ កងកម្លាំង មធ្យោបាយ សម្ភារៈ យុទ្ធោបករណ៍ ដែលកំពុងត្រៀមបម្រុង សម្រាប់ប្រើប្រាស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារនូវបូរណ ភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ។ ជាមួយគ្នានេះ គណៈអធិបតី បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លា របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់ស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបានបែងចែក និងប្រើប្រាស់ក្នុងអង្គភាពផងដែរ៕















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ