ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវដល់សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូថា សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ។ ឯកឧត្តម ជា...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រជុំនៅទីបញ្ជាការស្រាលវត្តភ្នំ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកដើរលេងកំសាន្តសប្បាយ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត។ សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦...
ក្រសួងការពារជាតិ នៅរសៀល បានឱ្យដឹងថា រយៈពេល ៦ម៉ោង ពោលគឺចាប់ពី ម៉ោង ៤:៣៥នាទីទៀបភ្លឺ ដល់ម៉ោង ម៉ោង ១០:៤៥នាទី ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោង ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង។ ១- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។...
ការប្រមូលទិញល្បាយជីសម្រាប់ប្រើប្រាស់ក្នុងដំណើរការគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចំណាយថវិកាសរុបប្រមាណជាង ២មុឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មដាំដុះម្ទេសលើផ្ទៃដីប្រមាណ ៣០ ហិកតារបស់បងប្អូនអតីតយុទ្ធជនឱ្យទទួលបានទិន្នផលល្អ និងមានគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានគូសបញ្ជាក់ទៀតថា ជីសម្រាប់ប្រើប្រាស់នៅដំណាក់កាលទី១នៃការដាំដុះម្ទេសនេះ មានជីទឹកធម្មជាតិ ជីទ្រាប់បាត និងការលាយជីកំប៉ុសដែលមានសារធាតុផ្សំដូចជា លាមកគោ, កំបោរកសិកម្ម និងធ្យូងអង្កាម...
ម៉ាឡេស៊ី៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិក្រកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ...
ភ្នំពេញ៖ ក្រុមអ្នកផលិត និងម្ចាស់អាជីវកម្ម បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងមូលដ្ឋាន ជាពិសេសការបង្កើតឱកាសការងារ និងការផ្តល់ឱកាសបន្ថែមដល់អាជីករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានលទ្ធភាពពង្រីកខ្លួនកាន់តែល្អប្រសើរ។ អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្មខាងផ្នែកអង្ករ និងចំណីម្ហូបអាហារ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី១៥ ខែតុលាកន្លងទៅ បាននិយាយឱ្យដឹង តាមការធ្វើបច្ចុប្បន្នភាពរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ សន្ទុះនៃការគាំទ្រផលិតផលខ្មែរគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារម្នាក់ៗបានធ្វើពហិការ បានចាប់ផ្តើមយល់ពីគុណភាព គុណប្រយោជន៍...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១២ និងទី ១៣ ខែសីហា ឆ្នាំ២០២៥នេះទាហានថៃដែលប្រដាប់ដោយអាវុធបានចូលមករាយបន្លាលួស ដាក់កង ឡាននៅច្រកជោគជ័យ ឃុំអូរបីជាន់ ស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈសកម្មភាពនេះគឺជាទង្វើរំលោភបំពាន កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់នៅរសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា...
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ថងសាវណ្ណ ភុមវិហាន (H.E. Mr. Thongsavanh Phomvihane) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា។ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ តបតាមការអញ្ចើញរបស់ឯកឧត្តម ប្រាក់ សុខុន...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ និងផ្តល់យោបល់ អំពីអភិបាលកិច្ច ផែនការយុទ្ធសាស្រ្តវឌ្ឍនភាពវិស័យសុខាភិបាល, នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់អង្គប្រជុំអំពីចំនុចសំខាន់ៗ ចំពោះអភិបាលកិច្ច និងផែនការយុទ្ធសាស្រ្តវឌ្ឍនភាពនៃវិស័យសុខាភិបាលរួមមាន ស្ថានភាពសុខភាពស្មុគស្មាញថ្មី កត្តាប្រឈម យុទ្ធសាស្រ្តនៃការសម្របសម្រួលលើការឆ្លើយតប ការស្ម័គ្រចិត្ត និងបុរេសកម្ម វិធីសាស្រ្ត...