Uncategorized
ជីធម្មជាតិតម្លៃជាង២មុឺនដុល្លារត្រៀមសម្រាប់ការដាំម្ទេសជាង ៣០ហិកតា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
ការប្រមូលទិញល្បាយជីសម្រាប់ប្រើប្រាស់ក្នុងដំណើរការគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចំណាយថវិកាសរុបប្រមាណជាង ២មុឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មដាំដុះម្ទេសលើផ្ទៃដីប្រមាណ ៣០ ហិកតារបស់បងប្អូនអតីតយុទ្ធជនឱ្យទទួលបានទិន្នផលល្អ និងមានគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។
លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានគូសបញ្ជាក់ទៀតថា ជីសម្រាប់ប្រើប្រាស់នៅដំណាក់កាលទី១នៃការដាំដុះម្ទេសនេះ មានជីទឹកធម្មជាតិ ជីទ្រាប់បាត និងការលាយជីកំប៉ុសដែលមានសារធាតុផ្សំដូចជា លាមកគោ, កំបោរកសិកម្ម និងធ្យូងអង្កាម ដើម្បីត្រៀមដាក់នៅតាមរងដំណាំបងប្អូនអតីតយុទ្ធជនជាសមាជិកសហគមន៍។
ដាក់សម្ភាស៖ លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹង
គួរជម្រាបជូនដែរថា ការប្រមូលទិញជីសម្រាប់ប្រើប្រាស់លើដំណាំម្ទេសនេះ គឺជាថវិកាចំណាយរបស់សមាជិកសហគមន៍ផ្ទាល់ ដែលមានការសម្របសម្រួលដើររកទិញធាតុផ្សំផ្សេងៗ និងជួយផ្គត់ផ្គង់ដោយក្រុមហ៊ុនគិរីទេស។
ជាមួយគ្នានោះដែរ លោក វ៉ាង ចាន់ធី ក៏បានឱ្យដឹងបន្ថែមថា នៅក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹងនេះ ក៏មានឃ្លាំងចំនួន២ ដែលបានសាងសង់ដោយថវិការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងកម្ចីរបស់សហគមន៍ពីធនាគារដៃគូរ សរុបចំនួន២៤៩០០ ដុល្លារអាមេរិក ដើម្បីត្រៀមសម្រាប់ទុកដាក់ជី និងថ្នាំកម្ចាត់សត្វល្អិត ព្រមទាំងកសិផលនានា ដែលបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទុក និងផលិតកម្មដាំដុះម្ទេសរបស់បងប្អូនអតីតយុទ្ធជនកាន់តែប្រសើរឡើង៕








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”