ភាពយន្ដខ្មែរ
ម៉ារីអូ ប្រែហើយ ប្តូរមុខមាត់ថ្មីកាន់តែសង្ហា ចាំមើលម៉ៃម៉ៃ អាចចាំប្តីខ្លួនឯងបានអត់!
ម៉ៃ មិនទាន់នឹងបានជួបមុខ ម៉ារីអូ ថ្មីនៅឡើយទេ។ រង់ចាំទស្សនាទាំងអស់គ្នា ថាក្នុងឈុតបន្តបន្ទាប់ តើនាង និងអ្នកផ្សេងៗអាចនឹងចំណាំតួប្រុស ម៉ារីអូ បានឬទែ?
បើសុខៗស្រាប់តែមានរឿងមិននឹកស្មានដល់មួយកើតឡើង ហើយបានបានធ្វើអោយមនុស្សជាច្រើនមានទុក្ខ ប៉ុន្តែ មិនយូរប៉ុន្មានក្តីទុក្ខទាំងនោះប្តូរមកវិញនូវសុភមង្គលដ៏ល្អទៅវិញ។


ជាក់ស្ដែងដូចជារឿង «១០០% គឺស្រឡាញ់» កំពុងតែបង្ហាញពីរឿងរ៉ាវមិននឹកស្មានដល់ជាច្រើន អោយទស្សនិកជនភ្ញាក់ផ្លើល នៅក្នុងភាគទី១២យប់នេះ។


ដោយតួប្រុស ម៉ារីអូ បានជួបនឹងហេតុការភ្លើងឆេះផ្ទះសម្រាកលំហែរបស់គេ រហូតធ្វើអោយខូចខាតទ្រព្យសម្បត្តិមួយចំនួន ពិសេស ត្រូវខូចផ្ទៃមុខស្ទើរតែទាំងស្រុង។ ទោះជាយ៉ាងណា ម៉ារីអូ មិនអាចត្រឡប់មករកម្តាយ និងមនុស្សជាទីស្រឡាញ់ ម៉ៃម៉ៃ ក្នុងសភាពបែបនេះបាន ក៏សម្រេចចិត្តកែផ្ទៃមុខជាថ្មី កាន់តែស្រស់សង្ហាជាងមុនថែមទៀត។


ម៉ៃម៉ៃ មិនទាន់នឹងបានជួបមុខ ម៉ារីអូ ថ្មីនៅឡើយទេ។ រង់ចាំទស្សនាទាំងអស់គ្នា ថាក្នុងឈុតបន្តបន្ទាប់ តើនាង និងអ្នកផ្សេងៗអាចនឹងចំណាំតួប្រុស ម៉ារីអូ បានឬទែ?
ដូច្នេះរង់ចាំទស្សនារឿង «១០០% គឺស្រឡាញ់» ទាំងអស់គ្នា ដែលនឹងផ្សាយជូនទស្សនា រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង៧ ដល់ ៨យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន៕



អត្ថបទដោយ៖ Ha Ti
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា2 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន4 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន1 day agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក