ព្រឹត្តិការណ៍
គួរឲ្យគោរពមែន អ្នកស្រី ប៊ុន ចាន់និមល ឆ្លៀតរំលឹកគុណដល់ស្ថានីយ៍ទូរទស្សន៍បាយ័ន
នៅក្នុងវិធីបើកសម្ពោធ App Sastra Film ជាផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណ អុីអនម៉ល សែនសុខ ស៊ីធី អ្នកស្រី នាយិកា របស់ផលិតកម្មSastra Film អ្នកស្រី ប៊ុន ចាន់និមល បានធ្វើការ សម្តែងជាការដឹងគុណ ដល់ស្ថានីយ៍ទូទស្សន៍បាយ័ន ដែលបានសហការ ក៏ដូចជាគាំទ្រ ដល់ការផលិតរឿងភាគដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ដែលមានជាង ២០ ចំណងជើងផងដែរ ដែលខ្សែភាពយន្តភាគទូរទស្សន៍ ដំបូងមានចំណងជើងថា ទឹកភ្នែកកក ដែលទទួលបានគាំទ្រា យ៉ាងច្រើន នឹកស្មានមិនដល់។
នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ អ្នកស្រី បានបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍បាយ័ន ជាស្ថានីយ៍ទូរទស្សន៍ដំបូង ដែលទទួលទិញរឿងភាគរបស់ផលិតកម្ម Sastra Film ដោយមិនខ្វល់ថា កាលនោះផលិតកម្ម Sastra Film ជាផលិតកម្មថ្មី មិនទាន់មានស្នាដៃរឿងភាគ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ឬ នៅក្នុងស្ថាប័នណាមួយឡើយ។
គួររំលឹកផងដែរ ផលិតកម្ម Sastra Film ចាប់ផ្តើមស្នាដៃរបស់ខ្លួនតាមរយៈរឿងខ្លីដ៏ល្បីឈ្មោះមួយ គឺរឿង ប៉ាប៉ា និង ចម្រៀងដ៏ពិរោះមួយបទ គឺបទ មួយលានបែកមួយលានជួប ក្នុងឆ្នាំ២០១៥ ចាប់ពីនោះមក Channel YouTube និង Facebook Sastra Film ត្រូវបានទស្សនិកជន ចាប់ផ្តើមឡើងកំណើននៃការស្វែងរក ហើយមានអ្នកគាំទ្រ និង ល្បីឈ្មោះចាប់ពីពេលនោះមក។
មកដល់ឆ្នាំ២០២១ នៃការផលិតវីដេអូ Sastra Film បានផលិត មាតិកា ជាច្រើន ដូចជា បទចម្រៀង Original បទចម្រៀងអមក្នុងខ្សែរឿងភាគទូរទស្សន៍ ខ្សែរឿងភាគទូរទស្សន៍ ភាពយន្តជីវិត ខ្សែរឿងជីវិត ហើយក្នុងឆ្នាំ២០២១ Sastra Film បានបន្ថែមមាតិកាមួយទៀត គឺ Sastra Film App ដែលជាមាតិកាថ្មី ដែល អ្នកស្រី ប៊ុន ចាន់និមល ជឿជាក់ថាជា App មួយដែលអាចនាំភាពយន្តខ្មែរទៅកាន់ពិភពលោក។
លោកអ្នកអាច Download App Sastra Film នៅលើ App Store និង Play Store ហើយ ធ្វើតាមការណែនាំ នោះលោកអ្នកនឹងអាចទស្សនា បណ្តុំរឿងភាគខ្មែរ ដែលមានគុណភាព គ្រប់រសជាតិ គ្រប់ទម្រង់។
មាន App Sastra Film ដូចមានរោងភាពយន្តនៅក្នុងដៃ
អត្ថបទ៖ សេង គ្រុយ
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា2 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន4 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន1 day agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក




