ព្រឹត្តិការណ៍
ព្រឹត្តិការណ៍កម្សាន្ត V-Active Fun Run នៅទីក្រុងភ្នំពេញបញ្ចប់ទៅ យ៉ាងរីករាយក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់ទិសទីយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី២ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅក្នុងទីក្រុងភ្នំេពញបានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទីជាង២ពាន់អ្នក ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃវឌ្ឍនៈ គ្រុប និងសិល្បៈករ សិល្បការីនីជាច្រើនរូប។
ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី២ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅក្នុង ទីក្រុងភ្នំពេញបានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទីជាង២ពាន់អ្នក ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ នៃជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃវឌ្ឍនៈ គ្រុប និងសិល្បៈករ សិល្បការីនីជាច្រើនរូប។ព្រឹត្តការណ៍នេះរៀបចំឡើងដើម្ បីឆ្លើយតបតាមសំណូមពរជាច្រើនដែលចង់ឲ្យមានព្រឹត្តការណ៍ V-Active Fun Run ជាថ្មីម្តងទៀត បន្ទាប់ពីកម្ម វិធីលើកទី១ បានបញ្ចប់ទៅយ៉ាងជោគជ័យនៅខេត្តព្រះសីហនុកាលពីចុះខែមករា ២០២៣ កន្លងទៅ។ V-Active Fun Run លើកទី២នេះដែរ ក៏ប្រារព្ធឡើងដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈ វី-អាកទីវ មួយប្រភេទទៀត គឺ វី-អាកទីវ ក្រហម បន្ទាប់ពីការដាក់ឲ្យដំណើរការភេសជ្ជៈ កីឡា វី-អាកទីវ ដែលជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើន។

ព្រឹត្តការណ៍នេះ បានផ្តល់ជាជម្រើសចំនួន២ដល់អ្នកចូលរួម គឺការរត់បណ្តាក់ជាក្រុមរយៈចម្ងាយ១៩គីឡូម៉ែត្រ ដែលក្រុមនិមួយៗមានសមាជិកចំនួន៧នាក់ ស័ក្កិសមសម្រាប់មិត្តភក្កិ ក្រុមការងារបង្ហាញពីសាម្គីភាពដើម្បី សម្រេចដល់គោលដៅ និងជម្រើសនៃការដើរកម្សាន្តរយៈចម្ងាយ៥គីឡូម៉ែត្រ សម្រាប់បង្កើតអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ ចាប់ផ្តើម និងបញ្ចប់នៅសួន វឌ្ឍនៈ កាពីតាឡាយ៍ស្តាយផាក។



កម្មវិធីបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបានជ័យលាភីលេខ១ សុទ្ធសឹង ជាអត្តពលិក មានមេក្រុមដឹកនាំឈ្មោះ ហេង សាវឿន ប្រើរយៈពេលត្រឹម១ម៉ោង ៥នាទី និង៤៦វិនាទី ទទួលបានប្រាក់ លើកទឹកចិត្តចំនួន២លានរៀល មេដាយមាសម្នាក់១សម្រាប់រាល់សមាជិកក្រុម និងភេសជ្ជៈ វី-អាកទីវ ក្រហម ចំនួន ៧កេស លេខ២ មកពីសហព័ន្ធខ្មែរ អត្តពលកម្ម ប្រើរយៈពេលត្រឹម១ម៉ោង ៦នាទី និង១១ វិនាទី ទទួលបាន ១លាន រៀល មេដាយប្រាក់ និងភេសជ្ជៈ វី-អាកទីវ ក្រហម ចំនួន ៥កេស និងក្រុមជ័យលាភីទី៣ មកពីវិស័យឯកជន


មានមេក្រុមដឹកនាំឈ្មោះ ម៉ា វីរូ ប្រើរយៈពេល ១ម៉ោង៦នាទី និង២៦ វិនាទី ទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០ ម៉ឺនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈ វី-អាកទីវ ក្រុហម ចំនួន ៣កេស។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ ក្នុងព្រឹត្តការណ៍ នេះផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានភាពរីករាយដែលបានរៀបចំព្រឹត្តការណ៍ V-Active Fun Run នេះជាថ្មីម្តងទៀតឆ្លើយតបតាមសំណូមពរជាច្រើនពីអ្នកស្រឡាញ់កីឡា និងសុខភាព។
ព្រឹត្តការណ៍នេះមិនមែនធ្វើឡើងសម្រាប់តែប្រារព្ធ និងអបអរវត្តមានភេសជ្ជៈ វី-អាកទីវ ក្រហមប៉ុណ្ណោះទេ តែសម្រាប់ផ្តល់នូវភាពរីករាយ និងអបអរសាទរព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹង ប្រារព្ធឡើងនៅពេលឆាប់ៗខាងមុខនេះ។ កីឡានាំមកនូវការជួបជុំ ហើយការនាំមកនូវការជួបជុំ និងភាព រីករាយនេះ ហើយ ក៏គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% យើងខ្ញុំ ពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ការ អភិវឌ្ឍន៍វិស័យកីឡា និងឧបត្ថម្ ភព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងប្រទេសកម្ពុជា។

យើងខ្ញុំសង្ឃឹមថាតាមរយៈបណ្តាញទីផ្សារ និងការ ផ្សាយរបស់យើង ប្រជាជនកម្ពុជាទាំងអស់គ្នានឹងស្រឡាញ់ចូល ចិត្តកីឡា រួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិក របស់យើង និងចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមទាំងអស់គ្នា។» វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោ មួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុន ដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន។
វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយ ទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូ ដំបូងគេ បង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លា ភាពចំណូល ពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចជាតិ។







-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់