ព័ត៌មានក្នុងស្រុក
សហភាពសិទ្ធិកម្មករកម្ពុជានឹងបើកការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV ដល់កម្មកររោងចក្រ
ក្នុងគោលដៅបញ្ចៀសព័ត៌មានក្លែងក្លាយ ក៏ដូចជាចៀសវាងការញុះញុង់ បំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួន។ សហភាពសិទ្ធិកម្មករកម្ពុជា គ្រោងនឹងចុះទៅផ្សព្វផ្សាយព័ត៌បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម…
ក្នុងគោលដៅបញ្ចៀសព័ត៌មានក្លែងក្លាយ ក៏ដូចជាចៀសវាងការញុះញុង់ បំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួន។ សហភាពសិទ្ធិកម្មករកម្ពុជា គ្រោងនឹងចុះទៅផ្សព្វផ្សាយព័ត៌បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បីបញ្ជ្រៀបការយល់ដឹងដល់កម្មករ កម្មការនីតាមរោងចក្រ សហគ្រាស។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម នេះ ទាំងរូបលោក ក៏ដូចជាតំណាងសហភាពសហជីព អង្គការ-សមាគមនានា ដែលកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារខាងលើនេះ ដោយសារគម្រោងនេះ នឹងអាចជួយបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមថែមទៀតផង។
លោកបានបន្តថា ក្រៅពីនេះ គម្រោងនេះ ក៏បានជួយទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើមតាមរយៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣នេះ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។
ជាមួយនេះ លោកប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការចំពោះការបំភ្លៃទាំងឡាយរបស់ក្រុមប្រឆាំង និងបានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ បន្តចូលរួម និងគាំទ្រដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន ១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធាន រវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕

អត្ថបទ ឈិត បូរ៉ាវី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត