ព័ត៌មាន
សម្ភារទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ«ចាស់អ្នក ថ្មីខ្ញុំ» ត្រូវបានចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាត និងកុមារកំព្រា
បាត់ដំបង៖ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង និងសហការីបាននាំយកសម្ភារដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ» ទៅចែកជូនបន្តដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាទី១ ក្នុងក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និងប្អូនៗជាកុមារកំពា្រសូមទទួលយកនូវសម្ភារដែលជាការបរិច្ចាគពីសប្បុរសជនទាំងអស់ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»ពីសមាគមកាយប្ញទ្ធិនារីកម្ពុជាដោយក្តីរីករាយ ខណៈសម្ភារដែលត្រូវផ្ដល់ជូននាពេលនេះរួមមាន ខោ អាវ ហូល រ៉ូប និងសម្ភារផ្សេងៗទៀត។
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ថ្លែងបន្ថែមថា សមាគមកាយប្ញទ្ធិនារីកម្ពុជានៅតែបន្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»ដោយរក្សាធុងបរិច្ចាគនៅតាមទីតាំងមួយចំនួនសម្រាប់មួយរយៈពេលទៀតដើម្បីឱ្យសប្បុរសជនបានចូលរួមបរិច្ចាគទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។
លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់នៅក្នុងខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាគ។ សមាគមនឹងយកសម្ភារទាំងនោះទៅប្រើប្រាស់បន្តដោយការទទួលខុសត្រូវ ។
សូមជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ សមាគមកាយឫទ្ធិនារីកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និងសកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរហើយដោយមើលឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត៕















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់