Connect with us

ព័ត៌មាន

បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

ដោយអនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ និងការយកចិត្តទុក​យ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាល​ក្រុង​ប៉ោយ​ប៉ែត​បានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿង​ញៀន​ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុលអធិការរងទទួលផែនការងារ​ប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមចុះបង្រ្កាបនៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងខ្មែរ។ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់ កម្លាំងជំនាញ​បាន​ធ្វើការស្នើសុំកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២​នាក់ទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំង​បទល្មើស​គ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ

បានធ្វើកាអប់រំមនុស្សប្រុស ស្រី ចំនួន៥៩នាក់/ស្រី២៤នាក់ អោយទៅលំនៅដ្ឋានវិញ។

សូមជម្រាបថា ជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិ ចំនួន១០នាក់/ស្រី០៣នាក់ , ឥណ្ឌូនេស៊ី ចំនួន១៦នាក់/ស្រី០១នាក់ , ជនជាតិ វៀតណាមចំនួន០៣នាក់(ស្រី) , ជនជាតិ ថៃ ចំនួន០២នាក់(ស្រី)

, ជនជាតិខ្មែរ ចំនួន២៨នាក់/ស្រី១៥នាក់

បច្ចុប្បន្នក៖ម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿញ កសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ខាងលើទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia