ព័ត៌មាន
សម្តេចតេជោ៖ បើអាមេរិកមានសន្តិភាព និងអំណាចហើយហេតុអ្វីខំប្រឹងផលិតអាវុធបន្ថែមទៀតធ្វើអ្វី?
ឆ្លើយតបក្រុមអ្នកប្រឆាំងដែលបានរិះគន់ និងលើកឡើងថា កម្ពុជាមានសន្តិភាពហើយចាំបាច់ខំរក្សា និងការធ្វើអ្វីនោះ? សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអកទៅក្រុមទាំងនោះវិញថា ចុះអាមេរិកមានអំណាច និងមានសុខសន្តិភាពហើយហេតុអ្វីអាមេរិកខំប្រឹងផលិតអាវុធបន្ថែមទៀតធ្វើអ្វី?
ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងធ្វើបាឋកថា ស្តីពីបទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាពនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា មានក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងនីរទេសនៅក្រៅស្រុក បានធ្វើការរិះគន់ និងចំអក ឲ្យរាជរដ្ឋាភិបាលជារឿយៗ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារនូវសុខសន្តិភាពជូនប្រ ទេសជាតិដែលកំពុងមានសព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចំាបាច់ត្រូវតែរក្សា និង ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានការប៉ុនប៉ងពីពួកក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនេះ វាដូចជាប្រទេសមហាអំណាចមួយចំនួនដូចជាអាមេរិកយ៉ាងដូច្នេះដែរ ដែលខិតខំផលិតអាវុធបន្ថែមពេលដែលខ្លួនកំពុងមានអំណាច និងសន្តិភាពហើយនោះ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាថ្មីម្តង ទៀតរាជរដ្ឋាភិបាលនឹងការពារឲ្យខាងតែបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋដែលកំពុង មានសព្វថ្ងៃនេះ ហើយនឹងកំចាត់ចោលភ្លាមចំពោះបុគ្គលណា ដែលមានចេតនាចង់បំផ្លាញនូវសន្តិភាព ដែលបានរកដោយកម្រនេះ៕ អត្ថបទ៖ បាន ចក់

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់