ព័ត៌មាន
កម្ពុជាដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនី ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០
កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ឱ្យសម្រេចឱ្យបានចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធចំនួន ៧២ ម៉ឺនគ្រឿង និងត្រីចក្រយានចំនួន២ម៉ឺនគ្រឿងផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។ ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា គោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ បានកំណត់គោលដៅច្បាស់លាស់ ក្នុងនោះមានការដាក់ចេញជាកញ្ចប់វិធានការគោលនយោបាយគន្លឹះ ក្នុងន័យជំរុញការប្រើប្រាស់ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី ក៏ដូចជាការការពារបរិស្ថាន ដោយមានការកំណត់ក្រសួង ស្ថាប័នទទួលខុសត្រូវអនុវត្តច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងដែរថាវិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោម វិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។
ឯកឧត្តមថ្លែងថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួម យ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ។ ខណៈក្រសួងសាធារណការក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។
បើតាមក្រសួងសាធារណការ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាគិតត្រឹមខែ សីហា ឆ្នាំ២០២៤ មានចំនួន ៣ ៦៧៦គ្រឿង។ ចំណែកស្ថានីយទីតាំងបញ្ចូលថាមពលអគ្គិសនីគិតត្រឹមដើមឆ្នាំ២០២៤ មានចំនួន២១កន្លែង៕ អត្ថបទ៖ គឹម ហុក
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN