ព័ត៌មាន
ចិន៖នាវាផ្ទុកយន្តហោះដែលត្រូវបានចោទប្រកាន់ថាបានចូលដែនទឹករបស់ជប៉ុន គឺជាការហ្វឹកហាត់តាមទម្លាប់ប៉ុណ្ណោះ
ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាផ្ទុកយន្តហោះ លីអាវនីង (Liaoning)របស់ខ្លួនបានបំពេញបេសកកម្មហ្វឹកហាត់ជាប្រចាំតាមទម្លាប់នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយបានច្រានចោលការចោទប្រកាន់ដោយទីក្រុងតូក្យូ ដែលថានាវានិង ក្បួនអមដំណើររបស់ខ្លួន បានចូលក្នុងដែនទឹករបស់ជប៉ុន។

ក្នុងឧបទ្ទវហេតុចុងក្រោយបំផុតក្នុងជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញសកម្មភាពដែនសមុទ្រ ក្រសួងការពារជាតិរបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះ និងនាវាពិឃាតអមដំណើរពីរគ្រឿង បានឆ្លងកាត់រវាងកោះ យ៉ូណាហ្គូនិ (Yonaguni) ភាគខាងត្បូងរបស់ប្រទេសជប៉ុន និងកោះអ៊ីរីអូម៉ូតិ (Iriomote) នៅក្នុងដែនទឹក ជាទីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន។

ក្រសួងការពារជាតិរបស់ប្រទេសចិនបានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា នាវាទាំងនោះកំពុងធ្វើលំហាត់ហ្វឹកហ្វឺនស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធ តែពុំបានផ្តល់ទីតាំងពិតប្រាកដសម្រាប់នាវាទាំងនោះទេ។

អគ្គលេខាធិការរងខុទ្ទកាល័យរបស់ប្រទេសជប៉ុន លោក ហ៊ីរ៉ូស៊ិម៉ូរីយ៉ា (Hiroshi Moriya) បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងតូក្យូបានបង្ហាញពីកង្វល់ខ្លាំងរបស់ខ្លួនទៅកាន់ទីក្រុងប៉េកាំង ដោយហៅឧបទ្ទវហេតុនេះថា មិនអាចទទួលយកបានទាំងស្រុង ។
ការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតប្រទេសជប៉ុន និងជុំវិញកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឱ្យទីក្រុងតូក្យូព្រួយបារម្ភ។ ជប៉ុនបានឆ្លើយតបដោយការពង្រឹងការការពារដែលខ្លួននិយាយថាមានបំណងរារាំងចិនពីការប្រើកម្លាំងយោធាដើម្បីជំរុញការអះអាងសិទ្ធិគ្រប់គ្រងរបស់ខ្លួនក្នុងតំបន់៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់