ព័ត៌មាន
យុទ្ធនាការមួយខែរបស់KOICA ដើម្បីកម្ពុជាស្អាតសម្រេចបានការចូលរូមពីមនុស្ស ជាង ២០០០០នាក់
ក្នុងឱកាសអបអរសាទរទិវាពិភពលោកសម្អាតបរិស្ថាន ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) បានរៀបចំសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាព និងអនាគតនៃបរិស្ថាននៅកម្ពុជា” សិក្ខាសាលានេះបានទទួលស្វាគមន៍អ្នកចូលរួមប្រមាណជា ១៦០នាក់, កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈសិក្ខាសាលានេះ ក្រសួងបរិស្ថាន បានចែករំលែកអំពីស្ថានភាពបរិស្ថានបច្ចុប្បន្នរបស់កម្ពុជា និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាបានបង្ហាញពីកិច្ចសហការបន្តរបស់ខ្លួនក្នុងវិស័យគ្រប់គ្រងសំណល់ ដែលផ្តោតលើសេដ្ឋកិច្ចចក្រា និងបរិស្ថាន។ ដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានព្យាករណ៍ពីបញ្ហាប្រឈមនាពេលអនាគតដែលអាចនឹងកើតមានកាន់តែអាក្រក់ទៅៗប្រសិនបើគ្មានសកម្មភាពបង្ការ ឬទប់ស្កាត់ណាមួយដែលត្រូវចាប់ផ្ថើមនៅថ្ងៃនេះ និងតួនាទីរបស់វិស័យអប់រំ។ នៅក្នុងសិក្ខាសាលា អ្នកចូលរួមទាំង160នាក់បានយកចិត្តទុកដាក់ និងបង្ហាញការសាទរ ព្រមទាំងចែករំលែក ចំណាប់អារម្មណ៍ និងការព្រួយបារម្ភអំពីបរិស្ថាន ជាពិសេស ពីមន្ត្រីសាធារណៈ ដៃគូអភិវឌ្ឍន៍ ផ្នែកអប់រំ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន និងយុវជនជំនាន់ក្រោយមកពី RUPP និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចែករំលែកការប្តេជ្ញាចិត្ត របស់ រដ្ឋាភិបាលកម្ពុជាចំពោះបរិស្ថាន ស្អាត បៃតង និរន្តរភាព និងអំពាវនាវឱ្យមានការចូលរួម ពីប្រជាពលរដ្ឋ ដោយលើកឡើងថា “បញ្ហាប្រឈមបរិស្ថានដែលយើងកំពុងប្រឈម មិនអាច ដោះស្រាយ បាន ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នានោះទេ។ យើងទាំងអស់ គ្នា គួរតែរួមដៃគ្នា។ វាដល់ពេលដែលត្រូវធ្វើសកម្មភាពសម្រាប់ខ្លួនយើង និងមនុស្សជំនាន់ ក្រោយ របស់យើង“។
នាឱកាសនោះលោកស្រី Choi Moon Jung នាយកប្រចាំប្រទេស នៃការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សិក្ខាសាលាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកគំនិត យោបល់រវាង គ្នានិងគ្នា។ ទីភ្នាក់ងារកយកា ជឿជាក់ ថា ដំណោះស្រាយ គឺ អាស្រ័យលើមនុស្សគ្រប់រូប»។ តាមរយៈជំនឿជឿជាក់នេះ ទីភ្នាក់ងារកយកា បានគាំទ្រក្នុងការបង្កើត ដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យក្នុងការស្រាវជ្រាវ និងបង្កើតដំណោះស្រាយ សម្រាប់ការ ដោះស្រាយបញ្ហាបរិស្ថាន។
ទីភ្នាក់ងារកយកា ចែករំលែកនូវលទ្ធផល នៃយុទ្ធនាការ រយៈពេលមួយខែរបស់ខ្លួន ដែលផ្តួចផ្តើមឡើងដើម្បីគាំទ្រ ‘កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!’ កាលពីថ្ងៃទី ២១ ខែសីហា កន្លងទៅនេះ ដែលមានការចូលរួមរបស់ ឯកឧត្តមPark Jung-wook ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ ដែលបានចូលរួមក្នុងការចាប់ផ្ថើមយុទ្ធនាការនេះ។ វាបានចាប់ផ្តើមជាមួយនឹងសកម្មភាពរើសសំរាមនៅតាមដងទន្លេ។ នៅថ្ងៃនោះមនុស្សជាង ៧០០នាក់បានចូលរួម។
រយៈពេលមួយខែចុងក្រោយនេះ សកម្មភាពនេះបានដំណើរការតាមរយៈការចែករំលែក តាម បណ្តាញសង្គមដូចជា Facebook និង Instagram។ មនុស្ស ២១៣៣នាក់ បានប្តេជ្ញាចិត្តចំពោះការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទិកនៅក្នុងការអនុវត្តជីវិតប្រចាំថ្ងៃរបស់ពួកគេនៅក្នុងសាលារៀន ទីផ្សារ ហាងកាហ្វេ និងនៅផ្ទះ ហើយបានចែករំលែករូបភាព នៅលើការបង្ហោះតាមរយៈបណ្តាញសង្គម។ មនុស្សជាង ២០០០០នាក់បានមើលសកម្មភាព របស់ក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់ពួកគេ។ ដោយមើលឃើញពីវិបត្តិបរិស្ថានធ្ងន់ធ្ងរ ដូចដែលរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមាន ប្រសាសន៍ ថា យុទ្ធនាការរយៈពេលមួយខែរបស់ ទីភ្នាក់ងារកយកា ដែលបិទបញ្ចប់ជាមួយ នឹងសិក្ខាសាលា ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងគួរតែបន្ត។ យុវជនរាប់សិបនាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិង សមាគមសហព័ន្ធយុវជន សេដ្ឋកិច្ចកម្ពុជា បានចូលរួមក្នុងសិក្ខាសាលានេះ ហើយមនុស្ស ២១៣៣នាក់បាន ចូលរួមដោយ ស្ម័គ្រចិត្ដក្នុងការអនុវត្តប្រចាំថ្ងៃ ហើយរីករាយនឹងចែករំលែកវាជាមួយមិត្តភក្តិ ប្រមាណ ២០០០០នាក់ ដើម្បីផ្សព្វផ្សាយឱ្យពួកគេចូលរួមទាំងអស់គ្នា។ ចាប់ផ្តើមពី សិក្ខាសាលា និងយុទ្ធនាការរយៈពេលមួយខែរបស់ទីភ្នាក់ងារកយកា យើងបាន រកឃើញថា យើងនៅតែត្រូវការមនុស្សជាច្រើនផ្សេងទៀត ដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈម ទាំងនេះ ជាមួយគ្នា៕ អត្ថបទ រដ្ឋា






-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
-
ព័ត៌មាន3 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់