ព័ត៌មាន
កម្ពុជាកំពុងខិតខំយ៉ាងសកម្មលើការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់កន្លែង ទាំងនៅផ្ទះសាលារៀន និងក្នុងសហគមន៍
លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា អំពើហិង្សាលើកុមារ គឺជាបញ្ហាសកលដែលបង្កផលវិបាកធ្ងន់ធ្ងរស្ទើរ ពេញមួយជីវិតដល់សង្គមជាតិ។ អំពើហិង្សាលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាអំពើហិង្សាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និង ការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។
ក្នុងទិសដៅទប់ស្កាត់បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ។
លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅបន្តយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងប្រសិទ្ធភាពលើការអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានស្រាប់ និងបន្តបង្កើតថ្មីសំដៅធ្វើឱ្យសុខុមាលភាព កិច្ចការពារ និងការអភិវឌ្ឍន៍កុមារកាន់តែប្រសើរឡើង។ ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះ ដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត ទន្ទឹមនឹងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ បាននិងកំពុងតាក់តែងជាសេចក្តីព្រាង។
ជាក់ស្តែង កម្ពុជាបានរៀបចំ និងដាក់ ឱ្យអនុវត្តនូវគោលនយោបាយ និងផែនការជាបន្តបន្ទាប់ ដូចជា ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១, ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ គោលនយោបាយស្តីពីកិច្ចការពារ កុមារនៅសាលារៀន ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើ ហិង្សាលើកុមារ។
សូមជម្រាបថា លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចបាន ថ្លែងបែបនេះ គឺក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅសណ្ឋាគារសាន់ អេន ម៉ូន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់