ព័ត៌មាន
លោក Zelenskiy ស្វះស្វែងរកសន្តិភាពពិតប្រាកដសម្រាប់អ៊ុយក្រែន ក្នុងអំឡុងទស្សនកិច្ចនៅអាមេរិក
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (២២ កញ្ញា) ដើម្បីចូលរួមសម័យប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ហើយបានជំរុញដៃគូរបស់លោកឱ្យជួយសម្រេចបាននូវ «ជ័យជម្នះរួមគ្នាសម្រាប់សន្តិភាពដ៏យុត្តិធម៌ពិតប្រាកដ»។

លោកបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម X រួមជាមួយនឹងការថ្លែងតាមវីដេអូពេលយប់របស់ខ្លួនថា «រដូវស្លឹកឈើជ្រុះនេះ (សរទរដូវ) នឹងកំណត់អនាគតនៃសង្រ្គាម»។

លោក Zelenskiy បានធ្វើដំណើរសំចតដោយមិនបានប្រកាសជាមុននៅក្នុងទីក្រុងកំណើតរបស់លោកប្រធានាធិបតី Joe Biden នៅក្រុង ស្រ្កានថុន (Scranton) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ទៅរោងចក្រផលិតគ្រាប់រំសេវមួយកន្លែង ដែលលោកនិយាយថា កំពុងបង្កើនការផលិតដើម្បីជួយដល់សង្រ្គាមអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់លោក Zelenskiy ស្របពេលជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការរៀបចំកញ្ចប់ជំនួយយោធាចំនួន ៣៧៥លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈលោកនិយាយថានឹងបង្ហាញ «ផែនការជ័យជម្នះ» នៅក្នុងសង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ជាលើកដំបូងទៅកាន់លោក Biden។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏នឹងពិភាក្សាពីផែនការនេះជាមួយអនុប្រធានាធិបតី លោកស្រី Kamala Harris នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ក៏ដូចជាជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។
លោក Zelenskiy ក៏សង្ឃឹមថានឹងជួបបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump ដែលបានហៅជំនួយរបស់អាមេរិកដល់សម្ព័ន្ធមិត្តអឺរ៉ុបខាងកើតរបស់ខ្លួនថាខ្ជះខ្ជាយថវិកា។ លោក Trump និយាយថាលោកប្រហែលជានឹងជួបលោក Zelenskiy នៅសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសទេ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះនឹងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទ (២៣ កញ្ញា) នេះ បន្ទាប់មកថ្លែងក្នុងក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃអង្គារ និងនៅមហាសន្និបាតនៅថ្ងៃពុធ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់