ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ណែនាំគម្រោងឥណទានកាបូននៅកម្ពុជា តាមរយៈកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកាបូននៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមការងារគម្រោង ក្នុងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង។
នៅក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សា ដោយមានផែនការច្បាស់លាស់ ធ្វើការសហការជាមួយប្រជាកសិករដើម្បីទទួលបានភាពចំនេញ និងចែករំលែកផលប្រយោជន៍ឥណទានកាបូនរួមគ្នា។
ពាក់ព័ន្ធនឹងព្រៃកោងកាង ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញក្រុមការងារគម្រោង ត្រូវពិនិត្យលទ្ធភាពធ្វើការជាមួយសហគមន៍ និងអ្នកនេសាទក្នុងការអភិរក្ស និងស្តារឡើងវិញ ធ្វើយ៉ាងណាឱ្យការងារគម្រោងទទួលបានជោគជ័យ និងមានផលផ្លែផ្កាដល់កសិករពិតប្រាកដ។
បន្ថែមពីនេះ ក្រុមការងារគម្រោង បានស្នើការគាំទ្រ និងការសម្របសម្រួលពីក្រសួងកសិកម្ម ក្នុងការកំណត់គោលដៅជាមួយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ការផ្តល់ទិន្នន័យ ព័ត៌មាន និងច្បាប់បទដ្ឋាននានា និងការគាំទ្រនូវគំនិតផ្តួចផ្តើមកម្មវិធីយល់ដឹង និងផលប្រយោជន៍លើឥណទានកាបូន៕ដោយ៖ ឈិត បូរ៉ាវី









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់