ព័ត៌មាន
កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាគ្នាអំពីការធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រំលំអគារតែម្តង។
នៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការ គណៈកម្មការអន្តរក្រសួង បានរាយការណ៍ជូនកិច្ចប្រជុំនូវរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារ និងទិសដៅអនុវត្តបន្តរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញពាក់ព័ន្ធ នៃគណៈកម្មការអន្តរក្រសួងដែលបានអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងពេលកន្លងមកដូចជា ការងារពិធីការ ការងាររៀបចំផែនការធ្វើលំហាត់សមយុទ្ធការរៀបចំខ្លឹមសារ កម្មវិធីកីឡា សិល្បៈ ការផ្សព្វផ្សាយព័ត៌មាន ការងារធានា ការងារការពារសន្តិសុខ និងការចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើលំហាត់សមយុទ្ធជាដើម។
នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះអនុគណៈកម្មការជំនាញពាក់ព័ន្ធ នៃគណៈកម្មការអន្តរក្រសួង ដែលបានខិតខំបំពេញការងារក្នុងពេលកន្លងមក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញអោយ អនុគណៈកម្មការជំនាញទាំងអស់បន្តការសហគ្នាជាមួយ ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាអោយសម្រចបានជោគជ័យ៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត