ព័ត៌មាន
ចិនសម្រេចជ្រើសរើសកម្ពុជាជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃមុនគេក្នុងតំបន់អាស៊ាន
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin (គួយលីន) តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកញ្ញានេះ ហើយក្នុងព្រឹត្តិការណ៍នេះភាគីចិនបានសម្រេចជ្រើសរើសកម្ពុជា ជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្នាតវៃមុនគេក្នុងតំបន់អាស៊ាន។

ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសិទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានថ្លែងថា នៅក្នុងដំណើរចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ានលើកទី១០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិន ដឹកនាំដោយ ឯកឧត្តម កាង លីន ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី ហើយក្នុងជំនួបនេះ ភាគីចិន បានលើកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលទេសចរណ៍ឆ្នាតវៃ SMAR TOURISM PLATFORM នៅកម្ពុជា តភ្ជាប់ជាមួយទីក្រុងទេសចរណ៍ឆ្នាតវៃគួយលីនមុនគេក្នុងតំបន់អាស៊ាន ។

ឯកឧត្តម កាង លីន ក៏បានសន្យាជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ផ្តល់ការបណ្តុះបណ្តាលទេសចរណ៍ចាំបាច់នានានៅក្នុងឆ្នាំ២០២៥ផងដែរ។
សូមជម្រាបតាម តាមរយៈជំនួបនេះ ឯកឧត្តម ហួត ហាក់ ជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន ឯកឧត្តមក៏បានស្នើភាគីមិត្តចិនជួយបង្កើនជើងហោះហើរត្រង់ពីទីក្រុងគួយលីនមកកម្ពុជា និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ចិន ក៏ដូចក្រុមហ៊ុនទេសចរណ៍នានាទៀតរបស់ប្រទេសចិន ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្កើនការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា និងជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ខណៈក្រោមម្លប់សន្តិភាពនៅកម្ពុជា គឺកម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ហើយមានភាពទាក់ទាញបំផុត៕ អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត