ព័ត៌មាន
ពលរដ្ឋកម្មករ-និយោជិតយ៉ាងកុះករ នាំគ្នាជិះរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋាភិបាល ទៅកាន់ស្រុកកំណើត
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ បងប្អូនកម្មករ-និយោជិតយ៉ាងកុះករ បាននាំគ្នាទៅទទួលយកសេវារថយន្តក្រុងសាធារណះដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ជិះធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស ។
ពលរដ្ឋជាច្រើនបានក្រោករ៉ូតរះតាំងពីព្រឹកព្រលឹមស្រាងៗ រួចទៅរងចាំនៅតាមទីតាំងចំណតគោលដៅចេញដំណើរដែលអាជ្ញាធរបានកំណត់ ដើម្បីត្រៀមជិះរថយន្តក្រុង ទាំងទឹកចិត្តសប្បាយរីករាយ ។
ប្រជាពលរដ្ឋ កម្មករ-និយោជិត សម្តែងក្តីរំភើបរីករាយបំផុត ចំពោះការផ្តល់ឱ្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រោះវាបានចូលរួមសម្រាលការចំណាយប្រាក់កាសក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា រថយន្តក្រុងសាធារណះទាំងជាង៦០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃនៅពេលនេះ គឺជាអំណោយ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស ពិសេសការផ្តល់រថយន្តក្រុងសាធារណះរៀងរាល់រដូវបុណ្យទានជាតិធំៗ ។
សូមបញ្ជាក់ថា រថយន្តក្រុងសាធារណះចំនួន៦៥៣គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនឥតគិតថ្លៃនៅទូទាំងប្រទេស នឹងធ្វើឡើងក្នុងរយះពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។
រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ១០០គ្រឿងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ , ៤៩៧គ្រឿង ប្រើសម្រាប់ការដឹកជញ្ជូនទៅតាមបណ្តាខេត្តទាំងអស់ ដោយមិនរាប់បញ្ចូលខេត្តនៅភូមិភាគឦសាន , និង៥៣គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ជូនទៅខេត្តនៅភូមិភាគឦសាន មានមណ្ឌលគីរី , រតនគីរី , ក្រចេះ និងស្ទឹងត្រែង ៕ អត្ថបទ ៖ លីហេង









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦