ព័ត៌មាន
ក្រុមការងារចុះជួយស្រុកតាលោសែនជ័យ ធ្វើបុណ្យកតញ្ញូកតវេទីរួមគ្នា ជូនចាស់ទុំ១៣៤០នាក់ ក្នុងឱកាសបុណ្យភ្ជុំ
ពោធិ៍សាត់៖ ក្នុងឱកាសពិធីកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររៀបចំធ្វើ ពិធីបុណ្យកតញ្ញូកតវេទីរួមគ្នាជូនដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន១៣៤០នាក់ ដែលអញ្ជើញមកពីតាមបណ្តាភូមិនានាក្នុងឃុំផ្ទះរ៉ុង និងឃុំតាលោ ។
ពិធីបុណ្យនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតាលោសែនជ័យ ដោយមានការចូលរួមផងដែរពីអាជ្ញាធរមូលដ្ឋាន បងបងប្អូនប្រជាពលរដ្ឋ ដែលជាកូន ជាចៅ របស់លោកយាយលោកតា សរុបអ្នកចូលរួមទាំងអស់ប្រមាណ ២៧០០នាក់ ។
ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ចកតញ្ញូរវាងកូនចៅនិងលោកយាយលោកតា និងព្រះសង្ឃធ្វើពិធីប្រោះព្រំ ។ ក្នុងនោះដែរ ក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន សំលៀកបំពាក់មនុស្សចាស់ ស្បែកជើង រូបថតដាក់ស៊ុម នំ និងទឹកបរិសុទ្ធជាដើម ដើម្បីឱ្យកូនចៅជូនដល់លោកយាយលោកតាទាំង ១៣៤០នាក់ផងដែរ ។
ឯកឧត្តម ស៊ុយ ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យបុណ្យកតញ្ញូកតវេទីរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោមគំនិតផ្ដួចផ្ដើម និងឧបត្ថម្ភគ្រាំទ្រដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយបទពិសោធន៍ព្រមទាំងស្នាដៃរាប់មិនអស់ក្នុងសង្គមដល់កូនចៅគ្រប់ជំនាន់ ជាពិសេសពិធីបុណ្យនេះជាឱកាសដើម្បីឱ្យកូនចៅធ្វើការសុំខមាលទោស រាល់កំហុសខុសឆ្គងដោយកាយវាចាចិត្តដែលធ្លាប់បានធ្វើនាពេលកន្លងមកទៅលើមាតាបិតា និងអ្នកមានគុណ ហើយការរៀបចំកតញ្ញូកតវេទីនេះ គឺបានចូលរួមថែរក្សាការពារនូវតម្លៃប្រពៃណីវប្បធម៌ខ្មែរពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ។
ឯកឧត្តម ស៊ុយ ឌីម៉ង់ បានបន្តថា ដោយមានការគ្រាំទ្រក្រុមការងារនឹងរៀបចំពិធីបុណ្យនេះនៅឆ្នាំក្រោយៗទៀត៕ អត្ថបទ៖ ភិរុណ ពៅ








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦