ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ ដោយសារព្យុះ Helene ឡើងដល់ ៦៤នាក់ ខណៈរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ នៅអាមេរិក
ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះសង្ឃរា Helene (ហេលេន) បានធ្វើឲ្យមនុស្សជាប់ទៅណាមិនរួច ដោយគ្មានទីជម្រក និងរង់ចាំការជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ខណៈដែលការបោសសម្អាតបានចាប់ផ្តើមធ្វើឡើង បន្ទាប់ពីមានព្យុះសង្ឃរាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៤នាក់ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញគ្រប់ទីកន្លែង នៅទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងធ្វើឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។

ព្យុះ Helene បានបក់បោកដល់ដីគោក នៅតំបន់ Big Bend (ប៊ិកប៊េន) របស់រដ្ឋ Florida (ហ្វ្ល័រីដា) ក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍ ជាមួយនឹងកម្លាំងខ្យល់បក់ ១៤០ម៉ាយល៍ ក្នុង ១ម៉ោង (២២៥គីឡូម៉ែត្រ ក្នុង១ម៉ោង)។

ពីទីនោះ ព្យុះនេះបានផ្លាស់ទីយ៉ាងលឿនឆ្លងកាត់រដ្ឋ Georgia (ចចចៀ) ជាកន្លែងដែលអភិបាលរដ្ឋ លោក Brian Kemp (ប្រាយអេន ខេម) បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា វា «មើលទៅហាក់ដូចជាគ្រាប់បែកមួយគ្រាប់បានផ្ទុះរួចហើយ» បន្ទាប់ពីបានមើលពីលើអាកាសឃើញផ្ទះសម្បែងបាក់បែក និងផ្លូវហាយវេមានកម្ទេចកម្ទីរាយប៉ាយពេសពេញ។ ចុងសប្ដាហ៍កន្លងទៅ ព្យុះ Helene បន្ទាប់មក បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ នៅរដ្ឋ Carolinas (ខារ៉ូលីណា) និង Tennessee (ថេនណេសស៊ី) ដោយបានធ្វើឲ្យទឹកព្រែក និងទន្លេហូរហៀរ ហើយទំនប់វារីអគ្គិសនីជួបការលំបាកក្នុងការទប់ទល់នឹងបរិមាណទឹកមានច្រើនឡើងៗ។

មានការជួយសង្គ្រោះរាប់រយដង ដែលច្រើនបំផុត នៅតំបន់ជនបទ Unicoi County (យូនីខ័ ខោនធី) ក្នុងរដ្ឋ East Tennessee (ថេនណេសស៊ីខាងកើត) ជាកន្លែងដែលអ្នកជំងឺ និងបុគ្គលិករាប់សិបនាក់ ត្រូវបានដាក់ចុះតាមឧទ្ធម្ភាគចក្រពីលើដំបូលមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ។ ហើយការជួយសង្គ្រោះ បានបន្តរហូតដល់ថ្ងៃបន្ទាប់ នៅក្នុងតំបន់ Buncombe (បាន់ខាំ) រដ្ឋ North Carolina (ណ័រខារ៉ូលីណា) ជាកន្លែងដែលផ្នែកមួយនៃទីក្រុង Asheville ត្រូវបានជន់លិច។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ បានឲ្យដឹងថា ព្យុះដែលឥឡូវនេះ ក្លាយជាព្យុះស៊ីក្លូនក្រោយត្រូពិចហើយនោះ ត្រូវបានគេរំពឹងថា នឹងបោកបក់លើតំបន់ជ្រលងភ្នំ Tennessee នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់