ព័ត៌មាន
ចិនធ្វើសមយុទ្ធដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង ខណៈអាមេរិក និងប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ក៏ធ្វើលំហាត់សមរួមគ្នាដែរ
ប្រទេសចិនបានធ្វើសមយុទ្ធយោធា នៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ខណៈរូបភាពត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដោយបង្ហាញពីកងទ័ព នៅលើនាវា និងកំពុងកាន់អាវុធបាញ់ប្រហារ។

សមយុទ្ធនេះបានកើតឡើងក្នុងខណៈពេលដែលប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ ជាលើកដំបូង បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះដែរ។

លំហាត់សមធ្វើសង្គ្រាមនេះកើតមានឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ទាំងតាមផ្លូវអាកាស និងផ្លូវទឹក រវាងហ្វីលីពីន និងចិន ដែលបានមានជម្លោះលើតំបន់ប្រទាញប្រទង់ នៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាតំបន់ភូមិសាស្ត្រដ៏មានភាពចម្រូងចម្រាសបំផុតមួយរបស់អាស៊ី។ តំបន់នេះត្រូវបានកាន់ាប់ដោយឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែស្រុងនៃតំបន់ ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាមានការទាមទារដែនសមុទ្រត្រួតស៊ីគ្នាពីប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក៏ដោយ ដោយការអះអាងនោះបានធ្វើឲ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បា៕
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត