ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធី«ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង)
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” ប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេទិកានៃការជួបជុំយុវជន ពុទ្ធបរិស័ទ និងសាធារណជន ក្នុងការឈ្វេងយល់អំពីរបៀបវេចនំអន្សមដោយបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នា ព្រម ទាំងបន្តចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកចូលរួមសាកល្បង វេចនំ និងចម្អិននំអន្សមដោយខ្លួនឯងផ្ទាល់ផងដែរ។
កម្មវិធីនេះ រៀបចំឡើងចំ ថ្ងៃបិណ្ឌ១១ និងបិណ្ឌ១២ ពុទ្ធបរិស័ទបាននាំគ្នាទៅវត្តនិគ្រោធវ័ន គល់ទទឹង បានទាំងចូលរួមកាន់បិណ្ឌ រាប់បាត្រ ថែមទាំងបានចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ថែមទៀត ដែនឹងមានកម្មវិធីអមជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នាចូលរួមបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
កម្មពិធីនេះផងដែរ រៀបចំឡើងដើម្បីចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្នុងនោះរួមមាន អ៊ំៗដែលជាចាស់ទំជាអ្នកបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយ ដែលបានចូលរួមក្នុងកម្មវិធីនេះ។
សូមជម្រាបថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូប ចូលរួមកម្មវិធីវេចនំ ជុំញាតិនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ ស្វែងយល់ និងឲ្យតម្លៃមកលើនំខ្មែរ។ បុព្វបុរសខ្មែរបានខិតខំបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះកូនខ្មែរគ្រប់រូបគប្បីចូលរួមអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដែលខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយនេះឲ្យបានយូរអង្វែងតរៀងទៅ។
ចំណែកបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះកម្មវិធីមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋ បានស្គាល់ បានដឹង បានស្គាល់ ពីប្រភេទនំនីមួយៗ ហើយក៏ជាផ្នែកមួយ ដើម្បីចូលរួមថែរក្សាប្រពៃណីរបស់ខ្មែរយើងផងដែរ។
សូមបញ្ជាក់ផងដែរថា: លើសពីការវេចនំអន្សម ក្នុងនោះក្រុមការងារក៏បានរៀបចំកម្មវិធីអមជាច្រើនដូចជា៖ ការធ្វើសមាធិរួមគ្នាដែលអមជាមួយការសម្តែងព្រះធម៌ទេសនាដោយ ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាពការប្រកួតវេចនំអន្សម និងញ៉ាំនំអន្សមការធ្វើបទបង្ហាញអំពីពាក្យសង្ឃសព្ទ និងវគ្គសំណួរចម្លើយអំពីពាក្យសង្ឃសព្ទ ទស្សន៍ទាយឈ្មោះនំខ្មែរការសម្តែងចាប៉ីដងវែងការស្មូត និងសូត្រកំណាព្យការបង្ហាញពីរបៀបបត់ផ្កា និងចាក់ផ្កាការបណ្តែតប្រទីបនាពេលរាត្រី ។
កម្មវិធីនេះ នឹងមានទីតាំងសំខាន់ៗដូចជា៖ រោងកាត់ស្លឹក រោងកាត់ខ្សែ រោងគ្រឿងទេស ផ្ទះវេចនំ ផ្ទះស្ងោរនំ រោងភ្លក់នំ រោងចាក់ផ្កា រោងអ្នកឧបត្ថម្ភកម្មវិធី និងឆាកកម្មវិធីផងដែរ។កម្មវិធីនេះ នឹងមានការតុបតែងលម្អក្នុងរចនាបទជាខ្មែរ ដែលប្រើប្រាស់គ្រែឈើ កន្ទេល ស្បូវ ស្លឹកដូង ជាសម្ភារក្នុង ការតុបតែងជារោង និងផ្ទះផ្សេង ព្រមទាំងមានការរៀបចំផ្ទះបាយបុរាណសម្រាប់បង្ហាញសាធារណជនផងដែរ៕ អត្ថបទ រដ្ឋា













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់