ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខមន្រ្តីសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ ដោយមិនជូនដំណឹងមុន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ, ដោយមិនជូនដំណឹងមុន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យឱ្យបានស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈជាពេទ្យ យកអស់កម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៌ សំរេចបានជោគជ័យគ្រប់ភារកិច្ចការងារចំពោះមុខ និងសូមអោយការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ភាពរីករាយគ្រប់ទីកន្លែង៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦