ព័ត៌មាន
អាមេរិក ផ្លាស់ប្ដូរការជំរុញក្នុងបេសកកម្មរក្សាសន្តិភាពនៅហៃទី ខណៈមានការប្រឆាំងពីចិន និងរុស្ស៊ី
ហរដ្ឋអាមេរិក បានទម្លាក់ចោលការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើផែនការផ្លាស់ប្តូរបេសកកម្មសន្តិសុខ ដែលជួយប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសហៃទី ទៅជាប្រតិបត្តិការរក្សាសន្តិភាពផ្លូវការរបស់អង្គការសហប្រជាជាតិ ដោយជាជំហានមួយដែលអ្នកការទូតមួយចំនួននិយាយថា ធ្វើឡើងដើម្បីផ្គាប់ចិត្តរុស្ស៊ី និងចិន។

ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់អាមេរិក បានរុញច្រានប្រឆាំងនឹងការវាយតម្លៃនោះ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីគាំទ្រការអំពាវនាវកាលពីសប្តាហ៍មុន ដោយប្រធានក្រុមប្រឹក្សាអន្តរកាលរបស់ហៃទី លោក អេដហ្កាដ ឡឺប៉្លង (Edgard Leblanc) សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥រូប នឹងបោះឆ្នោតនៅថ្ងៃចន្ទ (៣០ កញ្ញា) នេះ លើពង្រាងសេចក្ដីសម្រេចមួយដើម្បីបន្តអាណត្តិសម្រាប់បេសកកម្មគាំទ្រសន្តិសុខពហុជាតិ (MSS) រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។ អង្គការសហប្រជាជាតិបានអនុម័តបេសកកម្មនេះលើកដំបូងកាលពីមួយឆ្នាំមុន បន្ទាប់ពីហៃទីបានស្នើសុំជំនួយ។

ក្រុមអ្នកការទូតនិយាយថា រុស្ស៊ី និងចិន មិនចង់ឱ្យក្រុមប្រឹក្សាស្នើផែនការផ្លាស់ប្តូរកងកម្លាំងសន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិ ទៅជាប្រតិបត្តិការរក្សាសន្តិភាពផ្លូវការទេ ដូច្នេះហើយអាមេរិក បានដកសំណើនោះចេញពីពង្រាងសេចក្តីសម្រេច ដែលបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ។
បណ្ដាមេដឹកនាំហៃទី ដែលថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានព្រមានពីភាពកាន់តែអាក្រក់ទៅៗនៃអសន្តិសុខនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បើទោះបីជាមានការពង្រាយកម្លាំងសន្តិសុខមួយផ្នែកក៏ដោយ។ ក្រុមជនអន្ធពាលប្រដាប់អាវុធដ៏មានឥទ្ធិពល បានរួបរួមគ្នានៅក្នុងរដ្ឋធានីហៃទីក្រោមសម្ព័ន្ធមិត្តរួម ហើយឥឡូវនេះគ្រប់គ្រងភាគច្រើននៃទីក្រុង ហើយកំពុងពង្រីកទៅតំបន់ក្បែរនោះ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់