ព័ត៌មាន
តម្លៃប្រេងបន្តកើនឡើងជុំវិញហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា ខណៈភាពតានតឹងមិនអន់ថយ
តម្លៃប្រេងបានកើនឡើងកាន់តែខ្ពស់នៅថ្ងៃចន្ទ (៣០ កញ្ញា) នេះជុំវិញកំណើនក្តីបារម្ភនៃការរំខានដែលអាចកើតមានដល់ការផ្គត់ផ្គង់ពីតំបន់ផលិតនៅមជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហារលើបណ្ដាកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់។

ភាគហ៊ុនប្រេងឆៅ ប្រេនត៍ (Brent) សម្រាប់ការចែកចាយខែវិច្ឆិកា បានកើនឡើង ១៦សេន ឬ ០,២២% ដល់តម្លៃ ៧២,១៤ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល ០០:៤៣។

កិច្ចសន្យានោះផុតកំណត់នៅថ្ងៃចន្ទនេះ ហើយកិច្ចសន្យាដែលកាន់តែសកម្មជាងមុនសម្រាប់ការចែកចាយខែធ្នូ បានកើនឡើង ១០សេន ឬ ០,១៤% ដល់តួលេខ ៧១,៦៤ដុល្លារ។ ភាគហ៊ុនប្រេងឆៅរបស់អាមេរិក WTI បានបន្ថែម ៨សេន ឬ ០,១២% ដល់ ៦៨,២៦ដុល្លារ ក្នុងមួយបារ៉ែល។
កាលពីសប្តាហ៍មុន ប្រេងឆៅ Brent បានធ្លាក់ចុះប្រហែល ៣% ខណៈពេលដែល WTI បានធ្លាក់ចុះប្រហែល ៥% ដយសារកំណើនការព្រួយបារម្ភពីតម្រូវការ បន្ទាប់ពីការជំរុញសារពើពន្ធពីប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងអ្នកនាំចូលប្រេងនាំមុខគេ បានបរាជ័យក្នុងការធានានូវទំនុកចិត្តទីផ្សារឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងដ៏ខ្ពស់នៅថ្ងៃចន្ទនេះត្រូវបានជំរុញដោយលទ្ធភាពនៃជម្លោះមជ្ឈិមបូព៌ាដែលកាន់តែរីកធំឡើងពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលជាអ្នកផលិតដ៏សំខាន់ និងជាសមាជិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនលើក្រុមសកម្មប្រយុទ្ធ ហេសបូឡា និង ហ៊ូទី ដែល អ៊ីរ៉ង់គាំទ្រ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់