ព័ត៌មាន
អ៊ុយក្រែន និយាយថាបានវាយប្រហារឃ្លាំងអាវុធរបស់រុស្ស៊ីដោយយានដ្រូន
អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា អះអាងថា បានបញ្ជូនយានដ្រូនជាង ១០០ គ្រឿងចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដែលបានវាយប្រហារឃ្លាំងអាវុធដ៏ធំមួយ ខណៈទីក្រុងគីវ បង្កើនការវាយប្រហាររបស់ខ្លួនបន្ថែមទៀត នៅក្នុងទឹកដីរុស្ស៊ី។

នាយសេនាធិការយោធាអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Telegram ថា «កងកម្លាំងការពារជាតិ បានវាយប្រហារលើឃ្លាំងអាវុធយោធា Kotluban» ក្នុងតំបន់ Volgograd មានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់ ដែលតាមសេចក្តីរាយការណ៍ថា បានទៅដល់ទីតាំងនោះ។
ការបង្ហោះនោះ បាននិយាយថា «ការផ្ទុះគ្រាប់រំសេវ និងអគ្គិភ័យ ត្រូវបានគេឃើញនៅឃ្លាំង ខណៈទីតាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ការផ្ទុក និងការធ្វើទំនើបកម្មមីស៊ីល និងកាំភ្លើងធំ។

្រទេសរុស្ស៊ី ពុំបានបញ្ជាក់ពីការវាយប្រហារនេះទេ ប៉ុន្តែបានរាយការណ៍ថា ខ្លួនបានបំផ្លាញយានដ្រូនចំនួន៦៧គ្រឿងកាលពីពេលយប់នៅតំបន់ Volgograd។
ប្រភពព័ត៌មានពីអង្គភាពការពារជាតិអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យានដ្រូនចំនួន១២០គ្រឿង បានហោះក្នុងចម្ងាយជាង៦០០ គីឡូម៉ែត្រ ដើម្បីកំណត់គោលដៅឃ្លាំង កាលពីព្រឹកថ្ងៃអាទិត្យ។
ប្រភពដដែល បាននិយាយបន្តថា «ជាលទ្ធផលនៃការវាយប្រហារ ទីតាំងផ្ទុកគ្រាប់រំសេវ និងមីស៊ីល បានរងការខូចខាត ដែលនឹងនាំឱ្យមានការខ្វះគ្រាប់រំសេវសម្រាប់អង្គភាពកងទ័ពរបស់រុស្ស៊ី»។
រដ្ឋាភិបាលប្រទេសលោកខាងលិច បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា បានផ្គត់ផ្គង់ទាំងយានដ្រូន និងមីស៊ីលទៅឲ្យទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាការចោទប្រកាន់ដែលក្រុងតេអេរ៉ង់ បានបដិសេធ ដដែលៗ។
អ្នកសរសេរប្លុកយោធារុស្ស៊ី លោក Rybar បានសរសេរថា ការផ្ទុះជាច្រើនត្រូវបានកត់ត្រានៅក្នុងក្រុងKotluban ជាទីតាំងឃ្លាំងនៃអង្គភាពមីស៊ីល និងកាំភ្លើងធំ របស់ក្រសួងការពារជាតិ ។
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់