ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីនៅនេប៉ាល់ កើនឡើងជិត២០០នាក់ និងរាប់សិបនាក់បាត់ខ្លួន
សារព័ត៌មាន Press Trust of India (PTI)បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៣នាក់ និងរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីដែលបានបង្កការបំផ្លិចបំផ្លាញនៅប្រទេសនេប៉ាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

នគរបាលនេប៉ាល់បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅទូទាំងប្រទេស និងបាននិយាយថាចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈមានរបាយការណ៍ពីភូមិនានាទូទាំងប្រទេស។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស ១៩៣ នាក់បានស្លាប់ មនុស្ស១១១ នាក់បានរងរបួស និង ប្រមាណ៣០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ បំណាក់ដី និងទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនេប៉ាល់ លោក រីស៊ីរ៉ាំ ផូខារ៉េល (Rishiram Pokharel) បាននិយាយថា រដ្ឋាភិបាលបានបញ្ជូនភ្នាក់ងារសន្តិសុខទាំងអស់សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ លោកបានបន្ថែមថា កងទ័ពនេប៉ាល់បានប្រើយន្តហោះជួយសង្រ្គោះមនុស្សប្រមាណ១៦២ នាក់នៅទូទាំងប្រទេស។

ទឹកជំនន់ និងបំណាក់ដីទាក់ទងនឹងភ្លៀងធ្លាក់ដ៏មហន្តរាយ តែងកើតមានជាធម្មតា នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ អំឡុងរដូវមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងស្ថានភាពកាន់តែធ្ងន់ធ្ងរដល់ប្រទេសនេះ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់