ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតបណ្ដាញសង្គម CoolApp ផ្លូវការ ដើម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេច ដល់សាធារណៈជនកាន់តែទូលំទូលាយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចបង្កើត Group នៅលើបណ្ដាញសង្គម CoolApp ផ្លូវការ ដើម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេច ដល់សាធារណៈជនកាន់តែទូលំទូលាយ។
សម្ដេចធិបតីបានបញ្ជាក់តាមរយៈបណ្ដាញលេឡេក្រាមថា៖«សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពី បណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត»។
សូមជម្រាបថា CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជាការងារផ្លូវការរបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖Link: https://group.coolapp.chat/#CjQKIBzPEzz6CPzZw2gry0aO365_EUzj9IizqpvrQXOk6unnEhA9vkqDmZhVt9D-QSb0VgKb



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦