ព័ត៌មាន
អាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ នៅភ្នំពេញកាក់កបនារដូវបុណ្យភ្ជុំបិណ្ឌនេះ
អាជីវករលក់ដូរ ម្ហូបអាហារ បន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានលក់ដូរកាក់កបខុសថ្ងៃ ធម្មតា និងទទួលបានចំណូលសមរម្យ សម្រាប់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។
អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៥ រោជ ត្រូវថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត ឬប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ តែនៅមានប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់គឺត្រូវការនូវរបស់របរសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ ជពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាផងដែរ។
អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀងរាល់ឆ្នាំទោះបីក្រុមអាជីវករ លក់របស់របរផ្សេងៗ បានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួកាត់នៅបន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នេះ ប្រជាពលរដ្ឋដែលមិនបានចាកចេញពីទីក្រុងភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់ផ្គត់ផ្គង់ ដល់ការហូបចុក ជាក់ស្តែងនៅក្នុងរយៈពេលនេះ បានធ្វើឱ្យការលក់ដូររបស់ពួកគាត់ លក់ដាច់យ៉ាងខ្លាំងខុសពីថ្ងៃធម្មតា ដោយរកប្រាក់ ចំណូលបានសមរម្យ សម្រាប់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។
សូមបញ្ជាក់ថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ គឺមិនសូវចាកចេញដើរកម្សាន្តនោះឡើយ ព្រោះនៅក្នុងរដូវនេះ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្ដ្រ ទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៥ រោច ខែ ភទ្របទ ដោយមានរយៈពេល ១៥ ថ្ងៃ ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋបានធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសកុសល់ដល់ញាតិការទាំង៧សន្តាន ដែលចែកឋាន ទៅកាន់វារៈលោកខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់