ព័ត៌មាន
ទេសចរសរសើរពីការអភិវឌ្ឍន៍ និងការរៀបចំរបស់ខេត្តកែបនាឱកាសពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែប បាបបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលឃើញការអភិវឌ្ឍន៍តំបន់ទេសចរណ៍រជាច្រើនលេចចេញជារូបរាង ប្រកបដោយភាពទាក់ទាញ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរបប និងការបម្រើសេវាកម្មផ្សេងៗ មានភាពល្អប្រសើរជាងមុន សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ មន្ត្រីជំនាញថាថ្ងៃទី១ មិនសូវមានភ្ញៀវចេញកម្សាន្តច្រើនទេ រំពឹងថាថ្ងៃនេះ នឹងមានភ្ញៀវច្រើនជាង។
ភ្ញៀវទេសចរមកពីខេត្តតាកែវ និងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដំណើរកម្សាន្តមកកាន់ខេត្តកែបលើកនេះ ប្លែកខ្លាំងមែនទែន ការធ្វើដំណើរងាយស្រួល ផ្លូវស្អាត កន្លែងដើរលេងច្រើន ការរៀបអនាម័យបរិស្ថាន និងការពារសន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍ ចំណែកសេវាកម្មផ្សេងៗក៏ល្អជាងមុន មានសណ្តាប់ធ្នាប់ជាងមុន ចំពោះតម្លៃក៏សមរម្យ អាចទទួលយកបាន ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក ប៉ុ ទាំង បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មិនទាន់ចេញដើរកម្សាន្តច្រើននៅឡើយទេ ដោយសារបងប្អូនភាគច្រើន ត្រូវជួបជុំសាច់ញាតិ នៅតាមបណ្តាស្រុក។ លោករំពឹងថា ថ្ងៃនេះ ខេត្តកែបនឹងមានទេសចរមកលេងច្រើន ជាងថ្ងៃម្សិលមិញ ។ ដោយឡែកស្ថានភាពភាពទូទៅ មានភាពល្អប្រសើរ ទាំង សន្តិសុខ សណ្តាប់ធ្នាប់ ការលក់ដូរផ្សេងៗ ចំពោះបទល្មើស និងគ្រោះថ្នាក់ផ្សេងៗ មិនមានកើតឡើងទេ៕




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់