ព័ត៌មាន
អ្នកប្រពៃណីជាតិនិយមអំពាវនាវរួមគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងរដូវបុណ្យទានឲ្យបានគ្រប់គ្នា
ស្វាយរៀង ៖ អ្នកប្រពៃណីជាតិនិយមបានអំពាវនាវឲ្យរួមគ្នាស្លៀកសម្លៀក បំពាក់ប្រពៃណីខ្មែរ ដូចជាអាវប៉ាក់សំពត់បត់ហូលផាមួងខ្មែរ នៅរាល់ក្នុងឱកាសពិធីបុណ្យទានប្រពៃណីជាតិខ្មែរឱ្យបានផុសផុលគ្រប់គ្នាៗ ព្រោះជាជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងជាការលើក កម្ពស់តម្លៃវប្បធម៌ជាតិឱ្យបានខ្លំាងក្លា ដែលមានតាំងពីសម័យបុរាណមកនោះបានគង់វង្សយូរអង្វែង ។
បណ្តាស្ត្រីនិងសិល្បករសិល្បការិនីដែលប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀបទម្លាប់ខ្មែរក្នុងខណះចូលរួមក្នុងកម្មវិធីសម្លៀកបំពាក់ហូលផាមួងតាមប្រពៃណីខ្មែរនិង.វិចនំជុំញាតិ រួមនិងការប្រគុំតន្រ្តីរាំច្រៀងបង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំ បិណ្ឌនៅក្នុងវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលាក់រាជា ឃុំកំពងចក ស្រុករំដូលខេត្តស្វាយរៀងបាននិយាយដូចគ្នាថា ការស្លៀកបែបប្រពៃណីទៅទីវត្តអារាមនៅក្នុងពិធីបុណ្យទានប្រពៃណីជាតិខ្មែរ ដែលរួមមាន៖ អាវប៉ាក់ សំពត់ហូល ផាមួង ឬសំពត់ក្បាច់ធម្មតា គឺសក្តិសមបំផុតសម្រាប់នារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាត ដែលដូនតាបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ សម្រាប់បង្ហាញពីវប្បធម៌និងប្រពៃណីរបស់ខ្មែរ ។
បើតាមព្រះតេជគុណ យិន សារិន ព្រះចៅអធិការវត្តលក្ខរាជា ស្ថិតនៅភូមិលាក់រាជា ឃុំ កំពង់ចរ ស្រុករំដូល ខេត្តស្វាយរៀង បានមានសង្ឃដិការថា ពិធីសម្លៀកបំពាក់ហូលផាមួងតាមប្រពៃណីខ្មែរក្នុងឱកាសនេះជាឆ្នាំទី9ហើយ ក្នុងន័យឲ្យប្រជាពុទ្ធបរិស័ទ្ធទាំងអស់ជាពិសេសយុវវ័យខ្មែរគ្រប់រូប រួមគ្នាថែរក្សាតម្លៃ និងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ខ្មែរ ឱ្យនៅតែល្អផូរផង់តទៅមុខទៀត សម្រាប់កូនចៅជំនាន់ក្រោយ ហើយជៀសវាងការស្លៀកពាក់មិនសមរម្យខុសគន្លងនិងវប្បធម៌ខ្មែរ ។
សូមបញ្ជាក់ថា សម្លៀកបំពាក់ប្រពៃណីខ្មែរ មានទៅតាមសម័យកាលផ្សេងៗគ្នា និងកម្មវិធីខុសៗគ្នា ។ សម្លៀកបំពាក់ខ្មែរមានតាមប្រភេទកម្មវិធី ដូចជា ៖ សម្លៀកបំពាក់ក្នុងពិធីបុណ្យចូលថ្មីឆ្នាំប្រពៃ ណីជាតិខ្មែរ ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីសាសនាផ្សេងៗទៀតផងដែរ ៕
អត្ថបទ,ភារម្យ-ផាន់ណា


-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត